រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម ងួន រតនៈ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យដំណើរការរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

  • 2.3ពាន់
  • ដោយ Sotheavy

នៅរសៀលថ្ងៃ អង្គារ ៣រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសដាក់ឱ្យដំណើរការរចនាសម្ព័ន្ធថ្មី ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលមានចំនួន ៨៦៤ នាក់ ដែលមានការអញ្ជើញចូលរួមពី លោកប្រធានមន្ទីរ អង្គភាព មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ អស់លោក លោកស្រី ជាច្រើនផងដែរ។

ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា ការដាក់ឲ្យដំណើរការរចនាសម្ព័ន្ធថ្មីនេះ សំដៅប្រគល់សិទ្ធិ អំណាច មុខងារដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលនៅជាប់នឹងប្រជាពលរដ្ឋ ក្នុងការទទួលខុសត្រូវទៅលើការគ្រប់គ្រង ការចាត់ចែង ការប្រើប្រាស់សិទ្ធិអំណាចធនធានទាំងនោះ ក្នុងការផ្ដល់សេវា និងការអភិវឌ្ឍមូលដ្ឋាន ឆ្លើយតបទៅនឹងតម្រូវរបស់ពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាបទ និងសមធម៌សង្គម ។

ឯកឧត្តមបានបន្ថែមថា ក្នុងការកំណែទម្រង់នេះ ជំហានដំបូងរាជរដ្ឋាភិបាលមានចង់ឲ្យសម្រេចនូវគោលបំណងចំនួន៣ ទី១. ពង្រឹងពង្រីកនូវលទ្ធិប្រជាធិបតេយ្យ, ទី២. លើកកម្ពស់គុណភាព ប្រសិទ្ធភាពការផ្ដល់សេវាសាធារណៈ និងអភិវឌ្ឍន៍មូលដ្ឋាន តាមរយៈការនាំមកនូវការផ្លាស់ប្តូរ ប្រព័ន្ធ និងការគ្រប់គ្រងរដ្ឋបាលទៅថ្នាក់មូលដ្ឋាន និងទី៣. លើកកម្ពស់ការចូលរួមភាពជាម្ចាស់របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ក្នុងការធ្វើសេចក្តីសម្រេចចិត្ត ពាក់ព័ន្ធនឹងការគ្រប់គ្រងអភិវឌ្ឍន៍ក្នុងមូលដ្ឋានរបស់ខ្លួន សំដៅកាត់បន្ថយភាពក្រីក្រ ។

គួរបញ្ជាក់ថា ការប្រកាសរចនាសម្ព័ន្ធមន្ត្រីរាជការថ្មីតាមបណ្ដាក្រុងស្រុក នៅក្នុងខេត្តបាត់ដំបង គឺធ្វើឡើងចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ៕

អត្ថបទទាក់ទង