រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

កិច្ចប្រជុំរវាងកម្មការទី៥នៃព្រឹទ្ធសភានិងរដ្ឋបាលខេត្តបាត់ដំបងដើម្បីសិក្សាស្វែងយល់ពីការអនុវត្តច្បាប់អន្តោប្រវេសន៍ ការផ្សព្វផ្សាយព័ត៌មាន និងការអភិវឌ្ឍលើគ្រប់វិស័យ

  • 1.9ពាន់
  • ដោយ Sotheavy

នៅព្រឹកថ្ងៃអង្គារ៍ ៣រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០២០ នៅសាលាខេត្តបានបើកកិច្ចប្រជុំរវាងប្រតិភូគណ:កម្មការទី៥នៃព្រឹទ្ធសភាដឹកនាំដោយជំទាវ ទី បូរ៉ាស៊ី ជាប្រធានគណ:កម្មការទី៥ និងរដ្ឋបាលខេត្តបាត់ដំបង ដឹកនាំដោយ លោក ហឿង សុគន្ធ អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត និងការចូលរួមពីថ្នាក់ដឹកនាំមន្រ្តីរាជការ មកពីគ្រប់មន្ទីរ អង្គភាពនានា អភិបាលស្រុកពាក់ព័ន្ធ ប្រធានច្រកទ្វារព្រំដែនអន្តរជាតិពាក់ព័ន្ធ ប្រធានប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនពាក់ពាក់ព័ន្ធដើម្បីស្វែងយល់ពីដើម្បីសិក្សាស្វែងយល់ពីការអនុវត្តច្បាប់អន្តោប្រវេសន៍ ការផ្សព្វផ្សាយព័ត៌មាន និងការអភិវឌ្ឍលើគ្រប់វិស័យក្នុងខេត្តបាត់ដំបង។

បន្ទាប់ពីសុន្ទរកថាស្វាគមន៍និងរបាយការណ៍របស់លោក ហឿង សុគន្ធ ក្នុងកម្មវិធីចុះបំពេញបេសកកម្ម របស់គណៈកម្មការទី៥ នៃព្រឹទ្ធសភា នៅសាលាខេត្តបាត់ដំបងរួចមក។ ដោយបានបញ្ជាក់ពីស្ថានភាពទូរទៅរបស់រដ្ឋបាលខេត្ត និងការគ្រប់គ្រងរដ្ឋបាល ដោយមានក្រុង ចំនួន ១ និងស្រុក ចំនួន ១៣ ស្រុក និងច្រកទ្វារព្រំដែនអន្តរជាតិចំនួន០២ គឺច្រកទ្វារអន្តរជាតិដូង ស្រុកកំរៀង ច្រកទ្វារអន្តរជាតិភ្នំដី ស្រុកសំពៅលូន និងមានច្រកទ្វារតំបន់ចំនួន៣គឺ÷ច្រកទ្វារតំបន់ព្រំដែនអូររំដួល ស្រុកភ្នំព្រឹក ច្រកទ្វារតំបន់ព្រំដែនអូរអន្លក់ ស្រុកកំរៀង និងច្រកទ្វារតំបន់ព្រំដែន៤០០ ស្រុកសំឡូត ដើម្បីធ្វើការទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យជាមួយប្រទេសថៃ។

ក្នុងកិច្ចប្រជុំនេះដែរ លោកជំទាវ ទី បូរ៉ាស៊ី ជាប្រធានគណ:កម្មការទី៥ បានស្នើសុំឲ្យមន្រ្តីជំនាញនានាឡើងរាយការណ៍តាមជំនាញរបស់ខ្លួនដើម្បីចង់ដឹងពីការលំបាកនិងការងាយស្រួល ក្តាប់របាយការណ៍និងសំណូមពរមួយចំនួនផងដែរ។

ប្រធានមន្ទីរជំនាញពាក់ព័ន្ធនានាបានលើកឡើងនិងរាយការជម្រាបជូនដល់អង្គប្រជុំ ពិសេស ពីការអនុវត្តច្បាប់អន្តោប្រវេសន៍ការផ្សព្វផ្សាយព័ត៌មាន និងការអភិវឌ្ឍលើគ្រប់វិស័យក្នុងខេត្តបាត់ដំបង។ ដើម្បីជូនជ្រាបនិងសំណូមពរមួយចំនួនផងដែរ។

លោកវរសេនីយ៍ឯក ដាញ់ អេងប៊ុនចាន់ ស្នងការងនគរបាលខេត្តទទួលបន្ទុកអន្តោប្រវេសន៍បានឡើងរាយការណ៍អំពីលទ្ធផលការងារគ្រប់គ្រងជនបរទេសកន្លងមកមានបីប្រភេទដែលបានមកស្នាក់នៅខេត្តបាត់ដំបងមាន៥សញ្ជាតិ។

លោក ដាញ់ អេងប៊ុនចាន់ បានបញ្ជាក់ថា ជនបរទេសជាជនអន្តោប្រវេសន៍បានចែកជាបីគឺ: ១,ជនបរទេសជាជនបរទេសជាអន្តោប្រវេសន៍ដែលមានឯកសារមិនប្រក្រតីនិងខុសច្បាប់ត្រូវបានមន្រ្តីជំនាញដកឯកសារ ឬដេញចេញទៅប្រទេសដើមវិញ ២, ជនបរទេសមិនមែនជាជនអន្តោប្រទេស(អង្គការអន្តរជាតិក្រុមហ៊ុនបរទេសស្របច្បាប់...) ៣, ជនបរទេសជាជនអន្តោប្រវេសន៍....។ តាមសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃស្តីពីការគ្រប់គ្រងវត្តមានជនបរទេសស្នាក់នៅក្នុងព្រះរាជណាចក្រកម្ពុជាបច្ចុប្បន្នផងដែរ។

លោក សួស សុភ័ក្រ ប្រធានមន្ទីរព័ត៌មានខេត្ត បានលើកឡើងពីបញ្ហាក្រុមអ្នកសារព័ត៌មានគ្រប់អង្គភាព ស្ថាប័នប្រចាំខេត្តថា ពេលខ្លះអង្គភាពសារព័ត៌មួយចំនួនធំបបានសរសេរផ្សព្វផ្សាយនៅអង្គភាពខ្លួនប្រកបដោយក្រមសីលធម៌វិជ្ជាជីវ:បានត្រឹមត្រូវ មួយចំនួនតូចបានសរសេរព័ត៌មានផ្សាយខុសពីការពិត ក្នុងនោះដែរអ្នកសារព័ត៌មានខ្លះនៅមានកម្រិត ដោយពុំទាន់បានទទួលការបណ្តុះបណ្តាលវិស័យព័ត៌មានឲ្យបានស៊ីជម្រៅ ទើបមានបញ្ហាប្រឈមខ្លះ ។

ក្នុងឱកាសនោះដែរ ភាគីប្រតិភូព្រឹទ្ធសភា ចង់ដឹងការងារមួយចំនួនទៀត ដោយបានសួរមកមន្រ្តីជំនាញពីការងារប្រឈមអ្វីខ្លះ ?ដើម្បីស្វែងយល់ និងរួមគ្នាជួយដោះស្រាយផងដែរ។

លោក ហឿង សុគន្ធ បានបន្តថា នៅតាមច្រកព្រំដែនកម្ពុជា-ថៃ ក្នុងកិច្ចការព្រំដែនគឺមានកម្លាំងសហការគ្នាបានល្អ ដោយមានកងទ័ពនគរបាលការព្រំដែន នគរបាលអន្តោប្រវេសន៍កម្លាំងស្នាក់ការទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ និងស្នាក់ការច្រកទាំងអស់នៅគ្រប់គោលដៅបានអនុវត្តការងារការពារព្រំដែនបានល្អដោយបានកិច្ចសហការពីភាគីថៃផងដែរ។

បន្ទាប់ពីបានស្តាប់របាយការណ៍ពីមន្ទីរជំនាញនានារួចមក លោកស្រីប្រធានគណ:កម្មការទី៥នៃព្រឹទ្ធសភា បានមានមតិ ពិភាក្សាដើម្បីរកវិធីដោះស្រាយរួមគ្នា និងដើម្បីទប់ស្កាត់រាល់បញ្ហាប្រឈមនានានិងធ្វើរបាយការណ៍ជូនថ្នាក់លើ ដើម្បីជួយដោះស្រាយឲ្យបានកាន់តែល្អប្រសើឡើងនិងមានប្រសិទ្ធខ្ពស់។

លោកជំទាវប្រធានគណ:កម្មការទី៥នៃព្រឹទ្ធសភាក៏បានថ្លែងអំណរគុណដល់លោកងួន រតន: អភិបាលខេត្តដែលបានចាត់តំណាងភាគីរដ្ឋបាលខេត្តដែលមានលោក ហឿង សុគន្ធ អភិបាលរងខេត្តដឹកនាំប្រជុំ និងបង្កលក្ខណ:ឲ្យប្រតិភូលោកជំទាវបានចូលជួបប្រជុំ ពិភាក្សាការងារប្រកបដោយជោគជ័យផងដែរ។

អត្ថបទទាក់ទង