រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម ងួន រតនៈ ដឹកនាំកិច្ចប្រជុំតម្រង់ទិសរៀបចំបទអន្តរាគមន៍ត្រៀមសម្រាប់ធ្វើបទបង្ហាញ សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់រដ្ឋបាលខេត្តបាត់ដំបង

  • 1.6ពាន់
  • ដោយ Sotheavy

នៅរសៀលថ្ងៃចន្ទ ២រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១០​ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានដឹកនាំកិច្ចប្រជុំតម្រង់ទិសរៀបចំបទអន្តរាគមន៍ត្រៀមសម្រាប់ធ្វើបទបង្ហាញ សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់រដ្ឋបាលខេត្តបាត់ដំបង ដែលាមានការអញ្ជើញចូលរួមកិច្ចប្រជុំពី​អភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលខេត្ត លោកប្រធាន អនុប្រធាន មន្ទីរ អង្គភាពជុំវិញខេត្ត និងលោក នាយក នាយករង ទីចាត់ការ អង្គភាពចំណុះសាលាខេត្ត។

ឯកឧត្តម ងួន រតនៈ បានណែនាំដល់មន្ទីរអង្គភាពទាំងអស់ត្រូវរៀបចំបទអន្តរាគមន៍របស់ខ្លួន ដើម្បីធ្វើការដាក់បង្ហាញមុនថ្ងៃរៀបចំសន្និបាត និងយកបទអន្តរាគមន៍សំខាន់ៗមួយចំនួនទៀតធ្វើបបទអន្តរាគមន៍នៅថ្ងៃរៀបចំសន្និបាតខេត្ត ដើម្បីអំពីការអនុវត្តមុខងារ តួនាទីភារកិច្ច បញ្ហាប្រឈមនានា និងសំណូមពរ ដើម្បីយកធ្វើផែនការបន្តសម្រាប់អនុវត្តក្នុងឆ្នាំ២០២០នេះផងដែរ។

សូមជម្រាបជូនដែរថា រដ្ឋបាលខេត្តបាត់ដំបង គ្រោងនឹងរៀបចំពិធីសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ របស់រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី២៥-២៦ ខែកុម្ភៈ ឆ្នាំ២០២០ ខាងមុខនេះ៕

អត្ថបទទាក់ទង