នៅរសៀលថ្ងៃចន្ទ ២រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានដឹកនាំកិច្ចប្រជុំដោះស្រាយទំនាស់ដីធ្លី ដែលមានការអញ្ជើញចូលរួមពី លោកនាយកស្តីទី ទីចាត់ការអន្តរវិស័យ មន្ទីររៀបចំដែនដី នគរូបនីយ៍កម្ម សំណង់ និងសូរិយោដីខេត្ត ក្រុង អភិបាលរងក្រុង ចៅសង្កាត់ មេភូមិ និងបងប្អូនប្រជាពលរដ្ឋដែលមានទំនាស់ ក្នុងដីសហគមន៍ផងដែរ ។
លោក សឿម ប៊ុនរិទ្ធិ បានអនុញ្ញាតឱ្យបណ្តាមន្ទីរ និងអាជ្ញាធរមូលដ្ឋានរាយការណ៍អំពីស្ថានភាពទូរទៅ អំពីបញ្ហានៃទំនាស់ ដែលបានកើតមានឡើង ព្រមទាំងឱ្យភាគីទំនាស់ទាំងសងខាងរាយការណ៍ អំពីបញ្ហា សំណូមពរនានាជូនអង្គប្រជុំ ដើម្បីធ្វើការពិភាក្សារកដំណោះស្រាយ។
បន្ទាប់ពីស្តាប់ការរាយការណ៍របស់ភាគីពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានរួចមក លោក សឿម ប៊ុនរិទ្ធិ បានធ្វើការសម្របសម្រួសឱ្យភាគីទំនាស់នីមួយៗ និងស្នើសុំគោលការណ៍ពីឯកឧត្តមអភិបាលខេត្ត ដើម្បីរៀបចំក្រុមការងារចុះពិនិត្យ និងវាស់វែងជាក់ស្តែងនូវដីកាប់សិទ្ធិរបស់ប្អូនប្រជាពលរដ្ឋទៅតាមគំនូសប្លង់ ដែលចេញដោយមន្ទីររៀបចំដែនដីនគរូបនីយ៍កម្ម សំណង់ និងសូរិយោដីខេត្ត ។