រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

លោក សឿម ប៊ុនរិទ្ធិ ដឹកនាំកិច្ចប្រជុំក្រុមការងាររៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់រដ្ឋបាលខេត្តបាត់ដំបង

  • 1.0ពាន់
  • ដោយ Sotheavy

នៅថ្ងៃ​សក្រ​ ១៤កេីត​ ខែមាឃ​ ឆ្នាំកុរឯក​ស័ក​ ព.ស.៣៥៦៣​ ត្រូវនឹងថ្ងៃទី​ ៧​ ខែ​កុម្ភ:​ ឆ្នាំ​២០​២០​ លោក សឿម ប៊ុនរិទ្ធិ ដឹកនាំប្រជុំក្រុមការងាររៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់រដ្ឋបាលខេត្តបាត់ដំបង ដែលមានការអញ្ជើញចូលរួមពី លោក លោកស្រី នាយក នាយករងរដ្ឋបាលខេត្ត លោក នាយកទីចាត់ការ ប្រធានអង្គភាព និងមន្ត្រីរាជការ ដែលជាសមាជិក សមាជិការក្រុមការងាររៀបចំសន្និបាតខេត្តជាច្រើននាក់។

លោក សឿម ប៊ុនរិទ្ធិ បានលើកឡើង និងណែនាំដល់ប្រធានផ្នែកនីមួយៗ ត្រូវទទួលខុសតាមការបែងចែកតួនាទីភារកិច្ចរៀងៗខ្លួន និងត្រូវធ្វើប្រជុំតាមផ្នែកនីមួយៗរៀងៗខ្លួន ដើម្បីធ្វើបែងចែកការទទួលខុសត្រូវផងដែរ។

សូមជម្រាបជូនដែរថា រដ្ឋបាលខេត្តបាត់ដំបង គ្រោងនឹងរៀបចំពិធីសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ របស់រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី២៥-២៦ ខែកុម្ភៈ ឆ្នាំ២០២០ ខាងមុខនេះ៕

អត្ថបទទាក់ទង