រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

លោក ហឿង សុគន្ធ ទទួលពិភាក្សាជាមួយ ឯកឧត្តម​ ឧត្តមសេនីយ៍​ត្រី​ ថាណាស័ក្តិ​ រិទ្ធីដេតផៃប៊ូន​ មេបញ្ជាការរងនគរបាលភូមិ​ភាគ​២នៃព្រះរាជាណាចក្រថៃ​

  • 1.2ពាន់
  • ដោយ Sotheavy

នៅថ្ងៃ​សក្រ​ ១៤កេីត​ ខែមាឃ​ ឆ្នាំកុរឯក​ស័ក​ ព.ស.៣៥៦៣​ ត្រូវនឹងថ្ងៃទី​ ៧​ ខែ​កុម្ភ:​ ឆ្នាំ​២០​២០​ លោក ហឿង សុគន្ធ អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត ទទួលពិភាក្សា និងសម្តែងការគួររបស់ ឯកឧត្តម​ ឧត្តមសេនីយ៍​ត្រី​ ថាណាស័ក្តិ​ រិទ្ធីដេតផៃប៊ូន​ មេបញ្ជាការរងនគរបាលភូមិ​ភាគ​២នៃព្រះរាជាណាចក្រថៃ​ នៅសាលាខេត្តបាត់ដំបង ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម ស្នងការនគរបាលខេត្ត សមាជិក្រុមប្រឹក្សាខេត្ត ឯកឧត្តម​ លោក​ លោកស្រីជាថ្នាក់​ដឹកនាំភាគីស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​នៃព្រះរាជាណាចក្រកម្ពុជានិងភាគីនគរបាលភូមិ​ភាគ២នៃព្រះរាជាណាចក្រថៃ។

សូមជម្រាបជូថា ជំនួបពិភាក្សានេះ គឺគោលបំណងដើម្បីរឹតចំណងមិត្តភាព ពង្រឹងទំ​នាក់​ទំនងសហប្រតិបត្តិការរវាងរដ្ឋបាលខេត្ត ជាពិសេសពង្រឹងទំនាក់ទំនងសហប្រតិបត្តិជាមួយស្នងការដ្ឋាននគរ​បាលខេត្តបាត់ដំបង​ នៃព្រះរាជាណាចក្រកម្ពុជា​ រវាងនគរបាលភូមិភាគ២នៃព្រះរសជាណា​ចក្រថៃ៕

អត្ថបទទាក់ទង