រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

លោក សឿម ប៊ុនរិទ្ធិ ដឹកនាំកិច្ចប្រជុំរៀបចំបណ្តាញខ្សែអ៊ុកទិចចាប់ពីគល់ស្ពានតាសោហឺ(ស្ពានថ្មថ្មី) ដល់ភ្លើងស្តុបមុខសាលាខេត្ត និងចាប់ពីស្ពានតាសោហឺ ដល់រង្វង់មូលលោកតាដំបងក្រញ៉ូង នៅសាលាខេត្តបាត់ដំបង

  • 1.9ពាន់
  • ដោយ Sotheavy

នៅព្រឹកថ្ងៃសុក្រ ១៤កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០ លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ដឹកនាំកិច្ចប្រជុំរៀបចំបណ្តាញខ្សែអ៊ុកទិច ខ្សែភ្លើង ខ្សែកាប នៅចំនួន ២ ទីតាំង ក្នុងខេត្តបាត់ដំបង សម្រាប់ត្រៀមរៀបចំបុណ្យទន្លេ នាថ្ងៃទី១៣ ដល់ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ ឆាប់ៗនេះ ។

កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី លោក ប្រធាន អនុប្រធាន មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្ត មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត មន្ទីរព័ត៌មានខេត្ត អភិបាលរងក្រុង អង្គភាពអគ្គិសនីបាត់ដំបង អង្គភាពរដ្ឋាករទឹកបាត់ដំបង អស់លោក លោកស្រី តំណាងក្រុមខ្សែកាប ខ្សែអិនណឺណែត និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។

លោក សឿម ប៊ុនរិទ្ធិ បានស្នើសុំឱ្យក្រុមហ៊ុនទូរគមនាគមន៍ រួមមាន៖ ខ្សែកាប ខ្សែអិនណឺណែត ដែលខ្សែមេ និងរាយរងទាំងអស់ នៅតាមបណ្តាយផ្លូវចាប់ពីស្ពានតាសោហឺ ដល់ភ្លើងស្តុបមុខសាលាខេត្ត និងចាប់ពីស្ពានតាសោហឺ ដល់រង្វង់មូលលោកតាដំបងក្រញ៉ូង ត្រូវចូលរួមសហការណ៍ក្នុងរៀបចំសោភណ្ឌទីក្រុង ដើម្បីត្រៀមរៀបចំពិធីបុណ្យទន្លេនាពេលខាងមុខឆាប់ៗនេះ ។

លោកអភិបាលរងខេត្ត បានបន្តទៀតថា ក្រោយពីបុណ្យទន្លេត្រូវបានបញ្ចប់ ក្រុងបាត់ដំបង ដែលជាក្រុងវ័យចំណាស់ និងជាក្រុងដែលទទួលបានពានរង្វាន់ផ្ការំដួលបីទង និងធ្វើការទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិច្រើនមកលែងកំសាន្តក្នុងទឹកដីខេត្តបាត់ដំបងយើងនេះផងដែរ ។

អត្ថបទទាក់ទង