រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration

រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

អគារសាលាខេត្តបាត់ដំបង

ដោយ SokMeanចំនួនទស្សនា (410)

អតីតអគារសាលាខេត្តបាត់ដំបងដំបង ដែលមានអាយុកាល ១១៣ឆ្នាំ (១៩០៥-២០១៨)

អតីតអគារសាលាខេត្តបាត់ដំបង បានកសាងឡើងនៅក្នុងសម័យលោកម្ចាស់កថាថន ឈុំ ពេលដែលខេត្តបាត់ដំបងស្ថិតក្រោមការគ្រប់គ្រងរបស់ថៃ ពីឆ្នាំ១៧៩៥ ដល់១៩០៧ (លោកម្ចាស់កថាថន ឈុំ គឺជាពូជពង្សរបស់ចៅហ្វាបែន ដែលបានគ្រប់គ្រងខេត្តបាត់ដំបងរហូត ៥ ជំនាន់តៗគ្នា)។ ក្នុងឆ្នាំ១៩០៥ ស្ដេចត្រាញ់ កថាថន ឈុំ បានជួលស្ថាបត្យករអ៊ីតាលីពីទីក្រុងបាងកកឲ្យមកសាងសង់អគារនេះឡើងសម្រាប់ធ្វើជាលំនៅឋានផ្ទាល់ខ្លួន ប៉ុន្តែក្នុងឆ្នាំ១៩០៧ ពេលដែលបារាំងទាមទារបានខេត្តទាំងបី រួមមានខេត្តបាត់ដំបង សិរីសោភណ្ឌ (ស្វាយស៊ីសុផុន) និងអង្គរ (សៀមរាប) ពីថៃមកឲ្យកម្ពុជាវិញ ស្ដេចត្រាញ់រូបនេះក៏បានលក់លំនៅឋានរបស់លោកទាំងអស់ រួមទាំងអាគារនេះផង ដែលលោកមិនទាន់បានរស់នៅនៅឡើយ ឲ្យមកអាជ្ញាធរបារាំង ។ អគារនេះក៏ត្រូវបានប្រើប្រាស់ជាកន្លែងធ្វើការ និងកន្លែងស្នាក់នៅរបស់មន្ត្រីជាន់ខ្ពស់បារាំង និងក្រោយមកជាសាលាខេត្តបាត់ដំបង រហូតមកដល់ឆ្នាំ២០០៥ ។ បច្ចុប្បន្នអាជ្ញាធរខេត្តបាន រៀបចំអតីតអគារសាលាខេត្តនេះឲ្យទៅជាសារមន្ទីរបេតិកភ័ណរបស់ខេត្ត ដើម្បីឲ្យភ្ញៀវជាតិ និងអន្តរជាតិចូលទស្សនាកម្សាន្ត ដោយមានការដាក់តាំងរូបភាព ទស្សនីយភាពផ្សេងៗដែលកើតឡើងក្នុងសម័យគ្រប់គ្រងដោយលោកម្ចាស់នីមួយៗរហូត ដល់ឆ្នាំ១៩០៧ និងក្នុងសម័យអាណានិគមនិយមបារាំង។

បណ្ណាល័យព័ត៌មាន
សេវាពេញនិយម
សេវាថ្មីៗ
លេខអគ្គិភ័យ016 717 129
017 448 348
លេខសង្គ្រោះគ្រោះថ្នាក់ចរារចរណ៍015 836 969
077​ 747 496
លេខទទួលព័ត៌មាន(ប៉ូលីស)0977780014

BATTAMBANG WEATHER

ព័ត៌មានជាប់ទាក់ទង
ថ្ងៃ​សុក្រ, 14 ខែ​ធ្នូ, 2018
ថ្ងៃ​ព្រហស្បតិ៍, 25 ខែ​តុលា, 2018
ថ្ងៃ​ព្រហស្បតិ៍, 25 ខែ​តុលា, 2018

ផ្លូវលេខ 1, ទល់មុខស្ពានថ្មចាស់បាត់ដំបង

អ៊ីមែល : info@battambang.gov.kh

លេខទូរស័ព្ទ : (+855)53 732 137

© 2019

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តបាត់ដំបង

កែប្រែចុងក្រោយ : 9 ម៉ោងមុន