រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តមអភិបាលខេត្តបាត់ដំបង ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង ប្រចាំខែមករា ឆ្នាំ២០២០ នៅសាលាខេត្តបាត់ដំបង

  • 3.7ពាន់
  • ដោយ Sotheavy

នៅរសៀលថ្ងៃព្រហស្បតិ៍ ១៣កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត និងឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៥ អញ្ជើញដឹកនាំកិច្ចប្រជុំកិច្ចគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង ប្រចាំខែមករា ឆ្នាំ២០២០ ដែលមានការអញ្ជើញចូលរួមពីលោក អភិបាល អភិបាលរង ខេត្ត អភិបាលក្រុង ស្រុក កងកម្លាំងប្តដាប់អាវុធទាំងបីប្រភេទ មន្ទីរ អង្គភាពជុំវិញខេត្ត ជាច្រើនអ្នកនាក់ ។

បន្ទាប់ពីស្តាប់របាយការណ៍របស់លេខាធិការដ្ឋានគណៈបញ្ជាការឯកភាពរដ្ឋាបាលខេត្តរួចមក ឯកឧត្តម ងួន រតនៈ អនុញ្ញាតឱ្យមន្ទីរ អង្គភាព និងរដ្ឋបាលក្រុង ស្រុករាយការណ៍បន្ថែម អំពីសកម្មភាពនានា និងបញ្ហាប្រឈមនានាដែលបានជួបប្រទះក្នុងការអនុវត្តរបស់ខ្លួន ។

ឯកឧត្តម ងួន រតន: ឲ្យមន្ទីរជំនាញដូចជា មន្ទីររៀបចំដែនដីនគរូបនីយ៍កម្មខេត្តធ្វើកិច្ចការរបស់ខ្លួនឲ្យបានល្អ និងពង្រឹងដល់វិស័យទេសចរណ៍ត្រូវចុះត្រួតពិនិត្យ និងលក្ខណ:សម្បត្តិរបស់ក្លឹបកំសាន្ត រង្គសាល និងភោជនីយដ្ឋាននានាក្នុងខេត្តឲ្យបានច្បាស់លាស់ដើម្បីសុខសុវត្តិភាព ក្នុងខេត្តផងដែរ។

ឯកឧត្តម ងួន រតនៈ ណែនាំដល់រដ្ឋបាលក្រុង ស្រុក ត្រូវបន្តរៀបចំសណ្តាប់ធ្នាប់សាធារណៈ ដែលបងប្អូនប្រជាពលរដ្ឋបានមកធ្វើការលក់ដូរ និងសាងសង់រោង តូប រំលោភលើចំណីផ្លូវសាធារណៈ និងសាងសង់នៅដីគម្រោង ដែលបានដោះស្រាយផលប៉ះរួចហើយ ប៉ុន្តែបងប្អូនប្រជាពលរដ្ឋធ្វើសាងសង់ទីតាំងគម្រោង នៅតាមបណ្តាក្រុង ស្រុក ។

ឯកឧត្តមអភិបាលខេត្ត បានណែនាំរដ្ឋបាលស្រុកលើកឡើងអំពីបញ្ហាទឹក នៅតាមបណ្តាស្រុក និងត្រៀមរៀបចំផែនការបូមទឹក ដឹកទឹក និងជីកស្រះ ដើម្បីរក្សាទឹកទុកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃផងដែរ៕

អត្ថបទទាក់ទង