រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

លោក ហឿង សុគន្ធ នាំយកម៉ាស់ចំនួន១៥.០០០ របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ទៅចែកជូនប្រជាពលរដ្ឋនៅច្រកទ្វាព្រំដែនអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង

  • 1.1ពាន់
  • ដោយ Sotheavy

នៅព្រឹកថ្ងៃសៅរ៍ ៨កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ថ្ងៃទី១ ខែកុម្ភ: ឆ្នាំ២០២០ លោក ហឿង សុគន្ធ អភិបាលស្តីទី នៃគណ:អភិបាលខេត្ត និងក្រុមការងារបាននាំម៉ាស់ចំនួន១៥.០០០ របស់ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកតាមរយ: ឯកឧត្តម ឧត្តមសេនីយ៍ទោ ចាន់ រដ្ឋា មេបញ្ជាការរងយោធភូមិភាគទី៥ យកទៅចែកជូនប្រជាពលរដ្ឋចេញ-ចូលនៅចំណុចច្រកព្រំដែនអន្តរជាតិដូងកម្ពុជា-ថៃក្នុងស្រុកកំរៀង ខេត្តបាត់ដំបង ដើម្បីការពារការឆ្លងរោគជម្ងឺឆ្លងផ្សេងៗ ។ នៅក្នុង

លោក ហឿង សុគន្ធ អភិបាលស្តីទីនៃគណ: អភិបាលខេត្ត បានថ្លែងថា ម៉ាសដែលយកចែកជូនបងប្អូនប្រជាពលរដ្ឋក្នុងនេះពេលជារបស់ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ដែលតែងតែយកចិត្តទុកដាក់អំពីបញ្ហាសុខភាពរបស់បងប្អូនប្រជាពលរដ្ឋយើង ដើម្បីជួយការពារនូវជម្ងឺឆ្លងផ្សេងៗផងដែរ ។

ការចែកម៉ាសនេះ ក្នុងគោលបំណងដើម្បីចូលរួមទប់ស្កាត់ក្នុងការឆ្លងរីករាលដាលដល់ប្រជាពលរដ្ឋកម្ពុជា ពិសេសនៅខេត្តបាត់ដំបង លោកអភិបាលខេត្ត បានសហការជាមួយរដ្ឋបាលមូលដ្ឋានដឹកនាំក្រុមការងារធ្វើការចែកម៉ាសជូនប្រជាពលរដ្ឋ ពិសេសអាជីវករដែលចេញ
ចូលធ្វើការរកស៊ីក្នុងទឹកដីថៃប្រចាំថ្ងៃ ដើម្បីចូលរួមទប់ស្កាត់រោគឆ្លងជម្ងឺកូរ៉ូណាថ្មីមកកម្ពុជាតាមច្រកព្រំដែនអន្តរជាតិដូងកម្ពុជា-ថៃឡើយ។ ក្នុងនោះមន្ទីរសុខាភិបាលខេត្តបានជួយម៉ាសចំនួន១ពាន់ផងដែរ។

បច្ចុប្បន្ននេះការឆ្លងឆ្លងជំងឺកូណូរ៉ាថ្មីនេះ ត្រូវបានយកចិត្តដាក់ពីរាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាល អាជ្ញធរដែនដី ពិសេសក្រុមគ្រូពេទ្យ គ្រប់ទីកន្លែងនៅព្រះរាជាណាចក្រកម្ពុជាមិនឲ្យមានឆ្លងផងដែរ។

អត្ថបទទាក់ទង