រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration

រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ


រមណីដ្ឋានទេសចរណ៍អាងកំពីងពួយ

ដោយ SokMeanចំនួនទស្សនា (20)

អាងកំពីងពួយ គឺជារមណីដ្ឋានទេសចរណ៍បរិស្ថានធម្មជាតិស្ថិតនៅប៉ែកខាងលិច នៃទីរួមខេត្ដបាត់ដំបងដែលបាន កសាងឡើងក្នុងសម័យប៉ុលពតដោយកំលំាងមនុស្សសុទ្ឋសាធ។  វាស្ថិតនៅក្នុងភូមិតាង៉ែន ភូមិអន្លង់ស្វាយ ឃុំតាគ្រាម ស្រុកបាណន់។ អ្នកទេសចរអាចទៅលេងរមណីយដ្ឋាននេះដោយធ្វើដំណើរ ចេញពីទីរួមខេត្ដបាត់ដំបងតាមផ្លូវជាតិលេខ ៥៧ និងផ្លូវជាតិលេខ៥ ដោយប្រើរយះពេលប្រហែល ៤៥នាទី ទៅ១ម៉េាង។

កំពីងពួយ គឺជាឈ្មោះរុក្ខជាតិទឹកម្យ៉ាងដែលអាចយកទៅទទួលទានបាន។រមណីយដ្ឋាននេះ ជាឆាកសោកនាដ កម្មដ៏ធំមួយនៅក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត ដែលត្រូវបានសាងសង់ឡើងដោយប្រជាជនខ្មែររាប់មឺុននាក់។ ទំនប់ដ៏ធំស្កឹមស្កៃនេះប្រើកំលាំងមនុស្សសុទ្ធសាធ ប្រើចបកាប់ដី និងរែកដោយបង្គី ហើយស្ថាបនិកទាំងនោះភាគច្រើន បានបាត់បង់ជីវិតអស់ទៅហើយ។

អាងកំពីងពួយស្ថិតនៅភូមិតាង៉ែន ឃុំតាគ្រាមស្រុកបាណន់ ដែលមានបណ្ដោយ ៦០០០ម. និងទទឹង ១៩០០ម. អាចផ្ទុកទឹកបាន ១១០,០០០,០០០ម៣ (មួយរយដប់លានម៉ែត្រគូប) នៅរដូវវស្សា ដែលជាប្រភពទឹកសំរាប់វិស័យ កសិកម្ម។ ទីតាំង និងទិដ្ឋភាពគួអោយគយគន់នៃអាងកំពីងពួយ គឺផ្ទៃបឹងមានសភាពធំល្វឹងល្វើយជុំវិញពទ័្ឋទៅដោយភ្នំ ដែលអំណោយផលយ៉ាងប្រសើរដល់អ្នកទេសចរ ជិះទូក  ស្ទូចត្រី និងមុជទឹកកំសាន្ដ។ លើសពីនេះអ្នកទេសចរ អាចសំរាក ពិសារអាហារ និងស្រូបយកខ្យល់អាកាសបរិសុទ្ធ។ ទ្វារទឹកដ៏ធំពីរកន្លែងក្នុងរមណីយដ្ឋាននេះមានទឹកហូរ គ្រប់រដូវ។

ប្រេងសាំង (លីត្រ)៣.៦៥០៛
ប្រេងម៉ាស៊ូ (លីត្រ)៣.៥៥០៛
អង្ករផ្កាម្លិះ (គីឡូក្រាម)៣.០០០៛
អង្ករសែនក្រអូប (គីឡូក្រាម)២.៨០០៛
ស្រូវសែនក្រអូប (គីឡូក្រាម)១.១៧៨៛
ពោតក្រហមគ្រាប់ (គីឡូក្រាម)១.៣០០៛
ពោតសគ្រាប់ (គីឡូក្រាម)២.៤០០៛
ម្សៅមី (គីឡូក្រាម)២.៧០០៛
ដំឡូងមីស្ងួត (គីឡូក្រាម)៦៨៤៛
ដំឡូងមីសើម (គីឡូក្រាម)៣០៤៛
អត្រាប្តូរប្រាក់
រូបិយប័ណ្ណឯកតាទិញ
ដុល្លារអាមេរិចUSD/KHR
ដុល្លារអូស្រ្តាលីAUD/KHR២៨៣០
ដុល្លារកាណាដាCAD/KHR២៩៧៨
ហ្វ្រង់ស្វីសCHF/KHR៤០២៤
យ៉ន់ចិននៅហុងកុងCNH/KHR៥៩៥
យ៉ន់ចិនCNY/KHR៥៩៦
អ៊ឺរ៉ូEUR/KHR៤៥១៨
ផោនអង់គ្លេសGBP/KHR៥២៧៦
ដុល្លារហុងកុងHKD/KHR៥១០
រ៉ូពីឥណ្ឌូនេស៊ីIDR/KHR១០០០២៨២
ប៉ូលីស117
អគ្គីភ័យ666
សង្គ្រោះ119
H1N1 Hotline012 488 981
012 836 868

PHNOM PENH WEATHER

ព័ត៌មានជាប់ទាក់ទង

ផ្លូវលេខ 1, ទល់មុខស្ពានថ្មចាស់បាត់ដំបង

អ៊ីមែល : info@battambang.gov.kh

លេខទូរស័ព្ទ : (+855)53 732 137

© 2019

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តបាត់ដំបង

កែប្រែចុងក្រោយ : 3 ថ្ងៃមុន