រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នអាវុធគាំទ្រ និងបើកវគ្គហ្វឹកហ្វឺនទូទៅនៅនឹងកន្លែង នៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥២ នៅខេត្តបាត់ដំបង

  • 2.4ពាន់
  • ដោយ Sotheavy

នាព្រឹកថ្ងៃព្រហស្បតិ៍ ៦ កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ព្រមទាំងគណៈប្រតិភូអគ្គបញ្ជាការ បញ្ជាការដ្ឋានកងទ័ពជើងគោក ជាប្រតិភូអមដំណើរទាំងអស់ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នអាវុធគាំទ្ត្បាល ១០០ DKZ ៧៥ ម.ម និងបើកវគ្គហ្វឹកហ្វឺនទូទៅនៅនឹងកន្លែង នៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥២បាត់ដំបងដោយមានការចូលរួមពី ឯកឧត្តម ងួន រតន: អភិបាលនៃគណ:អភិបាលខេត្ត ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងយោធភូមិភាគទី៥ ថ្នាក់ដឹកនាំ មន្រ្តីរាជការ នាយទាហាន នាយទា ហានរងនិងពលទាហាន និងសិក្ខាកាមចូលរួមផងដែរ។

អត្ថបទទាក់ទង