រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដឹកនាំកិច្ចប្រជុំពិភាក្សាត្រៀមរៀបចំពិធីបុណ្យទន្លេលើកទី៦ នៅខេត្តបាត់ដំបង

  • 2.0ពាន់
  • ដោយ Sotheavy

នៅព្រឹកថ្ងៃចន្ទ ៣កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត ដឹកនាំកិច្ចប្រជុំពិភាក្សាត្រៀមរៀបចំពិធីបុណ្យទន្លេលើក៦ នៅខេត្តបាត់ដំបង ។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីគណៈប្រតិភូ ក្រសួងទេសចរណ៍ អភិបាលរងខេត្ត ថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាពជំវិញខេត្តជាច្រើនផងដែរ។

ឯកឧត្តម ងួន រតនៈ បានថ្លែងអំណរគុណចំពោះ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និគណៈប្រតិភូ ដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាការងារត្រៀមរៀបចំពិធីបុណ្យទន្លេ លើកទី៦ ឆ្នាំ២០២០ នៅខេត្តបាត់ដំបង ។

ឯកឧត្តម អភិបាលខេត្ត ក៏រាយការណ៍សង្ខេប អំពីស្ថានភាពរួម លក្ខណៈភូមិសាស្ត្រ និងសក្តានុពលរបស់ខេត្តបាត់ដំបង នាពេលបច្ចប្បន្ននេះផងដែរ។

ឯកឧត្តម ងួន រតនៈ បានបញ្ជាក់បន្ថែមទៀតថា ខេត្តបាត់ដំបងកំពុងកសាង កែលម្អជាបន្តនូវហេដ្ឋានរចនាសម្ព័ន្ធ សំដៅប្រែក្លាយទឹកដីខេត្តបាត់ដំបង ឱ្យទៅជាខេត្តដែលទាក់ទាញប្រកបដោយបរិស្ថានបៃតងស្រស់បំព្រហ និងផាសុខភាព សក្តិសមជាខេត្តទទួលជ័យលាភីផ្ការំដួលបីទង ហើយក៏ជាមជ្ឈមណ្ឌលប្រមូលផ្តុំ ពាណិជ្ជកម្ម សេដ្ឋកិច្ច ទេសចរណ៍ វប្បធម៌ និងទាក់ទាញអ្នកទេសចរណ៍ឱ្យចង់មករស់នៅ ចង់មកកំសាន្តប្រកបមុខរបរ នោងធ្វើវិនិយោគផងដែរ ។

ឯកឧត្តមបណ្ឌិត ថោង ខុន បានឱ្យដឹងថា ខេត្តបាត់ដំបង ជាខេត្តមួយ ដែលមានដងស្ទឹងសង្កែ មានកេរ្តិ៍ឈ្មោះល្បីល្បាយ ហើយប្រជាពលរដ្ឋចំនួនស្គាល់ខេត្តបាត់ដំបងតាមរយៈបទចម្រៀង ដែលពាក់ព័ន្ធនឹងដងស្ទឹងសង្កែដ៏ស្រស់ស្អាតមួយនេះ។

ឯកឧត្តមបណ្ឌិត បន្តទៀតថា យោងតាមអនុសាសន៍ សម្តេច អគ្គមហាសេនាតេជោ បានមានប្រសាសន៍ ខេត្តណា ដែលប្រភពទឹកហូរចាក់ទៅទន្លេ ត្រូវធ្វើការរៀបចំពិធីបុណ្យ ដូចដែលយើងធ្លាប់កន្លងមក ។

សូមជម្រាបជូនថា ការរៀបចំប្រព្រឹត្តិការណ៍ពិធីបុណ្យទន្លេ លើកទី៦ នៅក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង បានរៀបចំកម្មវិធីនីមួយៗ ក្នុងអបអរសាទរពិធីបុណ្យទន្លេ រួមមាន៖ ការសម្តែងសិល្បៈ កម្មវិធីកីឡា ការរៀបចំតាំងពិព័ណ៌ផលិតផលក្នុងខេត្ត ការរៀបចំវិថីមុខម្ហូបខ្មែរផងដែរ។

សូមបញ្ជាក់បន្ថែមទៀតថា៖ ខេត្តបាត់ដំបង នឹងរៀបចំពិធីបុណ្យទន្លេលើកទី៦ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ខាងមុខ ដោយព្រឹត្តិការណ៍នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីបើកបុណ្យទន្លេនេះផងដែរ៕

អត្ថបទទាក់ទង