រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង អញ្ជើញជាអធិបតីភាពក្នុងពិធីបិទសន្និបាតបូកសរុបវាយតម្លៃលទ្ធផលការងារយុវជន និងកីឡាខេត្ត ឆ្នាំសិក្សា២០១៨-២០១៩ និងការលើកទិសដៅបន្តឆ្នាំសិក្សា ២០១៩-២០២០ នៅសាលាខេត្តបាត់ដំបង

  • 1.7ពាន់
  • ដោយ Sotheavy

ថ្ងៃព្រហស្បតិ៍ ១៤រោច ខែមករា ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង អញ្ជើញជាអធិបតីភាពក្នុងពិធីបិទសន្និបាតបូកសរុបវាយតម្លៃលទ្ធផលការងារយុវជន និងកីឡាខេត្ត ឆ្នាំសិក្សា២០១៨-២០១៩ និងការលើកទិសដៅបន្តឆ្នាំសិក្សា ២០១៩-២០២០ ដែលមានការអញ្ជើញចូលរួមពីលោក អភិបាលរងក្រុង ស្រុក លោកប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងលោកគ្រូ អ្នកគ្រូ ជាច្រើនអ្នកអញ្ជើញចូលរួមផងដែរ។

បន្ទាប់ពីលោក យី សុងគី ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានអានរបាយការណ៍នៃវឌ្ឍនៈភាពវិស័យអប់រំក្នុងខេត្តបាត់ដំបងរួចមក ឯកឧត្តម ងួន រតនៈ បានធ្វើការវាយតម្លៃខ្ពស់អំពីវិស័យអប់រំក្នុងខេត្ត ដែលមាន អនុវិទ្យាល័យ វិទ្យាល័យ តាមបណ្តាក្រុង ស្រុក និងមានក្រុង ស្រុកមួយចំនួនមានវិទ្យាល័យចំនួន ៣ វិទ្យាល័យ ស្រុកខ្លះ មានវិទ្យាល័យចំនួន ២ និងស្រុកខ្លះទៀតមានវិទ្យាល័យចំនួន ១ ទៅតាមកំណើននៃការសិក្សាតាមបណ្តាលក្រុង ស្រុកនីមួយៗផងដែរ ។

ឯកឧត្តម អភិបាលខេត្ត ក៏បានផ្តាំផ្ញើក្នុងពិធីបិទសន្និបាតបូកសរុបវាយតម្លៃលទ្ធផលការងារយុវជន និងកីឡាខេត្ត ឆ្នាំសិក្សា២០១៨-២០១៩ និងការលើកទិសដៅបន្តឆ្នាំសិក្សា ២០១៩-២០២០ នោះថា មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ត្រូវធ្វើការស្ថិតិអគារសាលារៀន ដែលមានវ័យចំណាស់ ដែលបន្សល់ទុកតាំងពីសម័យមុន ដែលមិនអាចប្រើប្រាស់ និងមជួសជុលបាន ដើម្បីរៀបចំផែនការ និងថវិកាសាងសង់អគារសិក្សាថ្មីផងដែរ៕

អត្ថបទទាក់ទង