រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

លោក អ៊ុយ សុធាវី អញ្ជើញចូលរួមជាអធិបតីភាពក្នុងពីធីបើកអង្គសន្និបាតបូកសរុបវាយតម្លៃ ការងារអប់រំយុវជន និងកីឡាខេត្តបាត់ដំបង ឆ្នាំសិក្សា២០១៨-២០១៩ និង លើកទឹសដៅឆ្នាំសិក្សា២០១៩-២០២០

  • 1.4ពាន់
  • ដោយ Sotheavy
អនុវិស័យទាំង៦ របស់មន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង ត្រូវបានលើកយកមកធ្វើជាប្រធានបទគន្លឹះផ្តោតការពិភាក្សា និងវាយតម្លៃក្នុងសន្និបាតប្រចាំឆ្នាំ២០១៧-២០១៨ និងលើកទិសដៅបន្ត សម្រាប់ឆ្នាំសិក្សា២០១៩-២០២០នេះ (មានវីដេអូ)

ថ្ងៃពុធ ១៣រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ លោក អ៊ុយ សុធាវី អភិបាលរង នៃគណៈអភិបាលខេត្ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញចូលរួមជាអធិបតីភាព ក្នុងពីធីបើកអង្គសន្និបាតបូកសរុបវាយតម្លៃ ការងារអប់រំយុវជន និងកីឡាខេត្តបាត់ដំបង ឆ្នាំសិក្សា២០១៨-២០១៩ និង លើកទឹសដៅឆ្នាំសិក្សា២០១៩-២០២០ ដែលមានអញ្ជើញចូលរួម លោកគ្រូ អ្នកគ្រូ មន្ទីរ អង្គភាពជុំវិញខេត្ត អភិបាល អភិបាលរងក្រុង ស្រុក អង្គការដៃគូរ និងអ្នកពាក់ព័ន្ធមួយចំនួនទៀត ។

លោក អភិបាលរងខេត្ត លើកឡើងថា វិស័យអប់រំមានតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍនូវធនធានមនុស្ស ឲ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារដែលជាកោសិកានៅក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសជាតិ។

ឯកឧត្តមអភិបាលរងខេត្តបាត់ដំបង បានថ្លែងគូសបញ្ជាក់ទៀតថាការអប់រំឲ្យពលរដ្ឋមានចំណេះដឹង ប្រកបដោយសុជីវធម៌ ចំណេះធ្វើ បំណិន ការរួមរស់ជាមួយគ្នាប្រកបដោយសុខុមាលភាពដោយមិនប្រកាន់វណ្ណៈ ពូជសាសន៍ ពណ៌សម្បុរនិងមានគំនិតស្នេហាជាតិ និង ដើម្បីបំពេញបាន នូវតួនាទីដែលជាអ្នកអភិវឌ្ឍធនធានមនុស្សក្នុងប្រទេស ក៏ដូចជានិន្នាការសកលនៃបដិវត្តន៍ឧស្សហកម្មជំនាន់ទី៤(បដិវត្តន៍ឌីជីថល) ថែលក្រសួងអប់រំបានធ្វើ
ណែទម្រង់សំខាន់ៗដូចជា៖ កំណែទម្រង់កម្រិតនយោបាយ កំណែទម្រង់ការបណ្តុះបណ្តាលគ្រូ កំណែទម្រង់នៅកម្រិតសាលារៀន និងការដាក់ឲ្យអនុវត្តន៍ផែនទីបង្ហាញផ្លូវសម្រាប់ការអប់រំ ឆ្នាំ២០៣០ និង ផែនការយុទ្ធសាស្ត្រវិស័យអប់រំ ២០១៩-២០២៣ ដើម្បីឲ្យសមស្របទៅនឹងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិឆ្នាំ២០១៩-២០២៣ ក៏ដូចជាយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលក្នុងអាណត្តិទី៦ នេះ។

តាមរយៈ នៃ សន្និបាតប្រចាំឆ្នាំ ដែលមានរយៈពេល០២ថ្ងៃចាប់ពីថ្ងៃទី២២-២៣ខែមករា២០២០នេះលោក យី សុងគី ប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្តបាត់ដំបង បានគូសបញ្ជាក់ឲ្យដឹងពីគោលបំណងនិងទឹសដៅអង្គសន្និបាតនេះថា៖សន្និបាត ថ្ងៃនេះគឺដើម្បីពិនិត្យឡើងវិញអំពីការងារដែលបានធ្វើរយៈពេលមួយឆ្នាំនៃឆ្នាំសិក្សាកន្លងមក និងពិនិត្យមើល ពីបញ្ហាប្រឈមនានា ហើយជាពិសេសគឺយើងពិនិត្យមើលទៅលើទឹសដៅ ដែលក្រសួងក៏ដូចជាមន្ទីរបានដាក់ចេញកន្លងទៅថា៖ តើមួយឆ្នាំពេញនេះ តើយើងសម្រេចបានអ្វីខ្លះ? និងជួបនូវបញ្ហាប្រឈមអ្វីខ្លះ?។

ហើយសន្និបាតឆ្នាំនេះ មន្ទីរក៏បានលើកយក ប្រធានបទសំខាន់ៗចំនួន៦ ដើម្បីប្រមូលនូវធាតុចូលពីសមាជិក សមាជិកា និងគ្រប់ដៃគូ និងភាគីពាក់ព័ន្ធ ដែលបានផ្តល់នូវអនុសាសន៍គន្លឹះល្អៗ ដើម្បីជំរុញថល់វិស័យអប់រំខេត្តបាត់ដំបង កាន់តែមានការរីកចម្រើនថែមទៀត។ ជាពិសេសទៀតនោះ គឺដោយផ្តោតទៅលើ អនុវិស័យអប់រំទាំង៦ ដែលមន្ទីរបានផ្តោតសំខាន់និងបានលើកយកមកពិភាក្សានិងធ្វើការតម្រង់ទឹស ទៅលើអនុវិស័យទាំងនេះ ដែលរួមមាន៖១.អនុវិស័យការអប់រំកុមារតូច។២.អនុវិស័យការអប់រំបឋមសិក្សា។៣.អនុវិស័យការអប់រំមធ្យមសិក្សា និងអបរំបច្ចេកទេស។៤.អនុវិស័យការអប់រំក្រៅប្រព័ន្ធ។៥.អនុវិស័យការអភិវឌ្ឍយុវជន។និង៦.អនុវិស័យការអភិវឌ្ឍអប់រំកាយ និងកីឡា។

លោក អ៊ុយ សុធាវី អភិបាលរងខេត្តបាត់ដំបង ក៏បានធ្វើការវាយតម្លៃដោយបានផ្តោតពីការរំពឹងទុកថា៖សន្និបាតបូកសរុបការងារអប់រំ យុវជននិងកីឡាខេត្ត នៅថ្ងៃនេះ គឺពិតជាយន្តការយ៉ាងសំខាន់នៃការពិនិត្យតាមដានវាយតម្លៃនិងផ្តោតនូវការពិភាក្សាទៅលើការបំពេញការងារក្នុងរយៈពេល១ឆ្នាំ ដែលបានបង្ហាញឲ្យឃើញ នូវវឌ្ឍនភាព និងបញ្ហាប្រឈមនានាដែលកើតចេញពីការអនុវត្តសកម្មភាព និង ការគាំទ្រថវិកា របស់រាជរដ្ឋាភិបាលនិងដៃគូអភិវឌ្ឍនានា ក៏ដូចសប្បុរសជនជាតិ និងអន្តរជាតិ ដើម្បីឆ្លុះបញ្ចាំងឲ្យឃើញពីលទ្ធផលដែលកើតចេញពីការខិតខំប្រឹងប្រែងរួមគ្រប់លំដាប់ថ្នាក់គ្រប់កម្រឹត និង ការចូលរួមពីអាជ្ញាធរមូលដ្ឋាននិងសហគមន៍។ហើយសន្និបាតនេះ នឹងបង្ហាញពីសកម្មភាពដែលយើងបានអនុវត្ត ១ឆ្នាំមកនេះ និង ដើម្បីធ្វើការឆ្លុះបញ្ចាំងប្រៀបធៀបទៅនឹងឆ្នាំកន្លងមក ក៏ដូចជាផែនការយុទ្ធសាស្ត្រ"វិស័យអប់រំខេត្ត" ដែលបានដាក់ចេញផងដែរ៕

អត្ថបទទាក់ទង