រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

លោក សឿម ប៊ុនរិទ្ធិ អញ្ជើញជាអធិបតីពិធីតភ្ជាប់ស្ពានស្ទឹងសង្កែ ដែលជាគម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ភាគខាងជើង (បាត់ដំបង-សិរីសោភ័ណ្ឌ)

  • 1.9ពាន់
  • ដោយ Sotheavy

ថ្ងៃពុធ ១៣រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត និងប្រធាននាយកដ្ឋានផ្លូវថ្នល់ និងប្រធានគម្រោងផ្លូវជាតិលេខ៥ អញ្ជើញជាអធិបតីពិធីតភ្ជាប់ស្ពានស្ទឹងសង្កែ ដែលជាគម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ភាគខាងជើង (បាត់ដំបង-សិរីសោភ័ណ្ឌ) ដែលមានការអញ្ជើញចូលរួមពីលោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត លោកអភិបាលស្រុក និងអ្នកពាក់ព័ន្ធជាច្រើននាក់ទៀត។

សូមជម្រាបជូនថា ស្ពានតភ្ជាប់ស្ទឹងសង្កែ មានប្រវែង ១៥៧ ម៉ែត្រ ជាស្ពានភ្លេះ មានចំនួន ០២ ស្ពាន ដោយស្ពាននីមួយៗ មានទទឹង ប្រមាណជិត ១១ ម៉ែត្រ ដែលជាគម្រោងកំណាត់ផ្លូវជាតិលេខ៥ ។

សូមបញ្ជាក់បន្ថែមទៀតថា កំណាត់ផ្លូវជាតិលេខ៥ ភាគខាងជើង (បាត់ដំបង-សិរីសោភ័ណ្ឌ) ដែលមានប្រវែង ៨៦,៧ គីឡូម៉ែត្រ ។

អត្ថបទទាក់ទង