រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

វត្តជើងក្នុងខេត្តបាត់ដំបង

  • 3.1ពាន់
  • ដោយ SokMean

វត្តជើង ជាវត្តដ៏ចាស់មួយនៅក្នុងចំណោមបណ្តាវត្តនានា នៅក្នុងស្រុកមោងឬស្សី ដែលស្ថិតនៅក្នុងភូមិដូនទ្រី ឃុំជ្រៃ។ វត្តនេះមានចម្ងាយ ៦០.៥៨គីឡូម៉ែត្រដោយគិតចាប់ពីសាលាខេត្តបាត់ដំបង រហូតដល់វត្តតែម្តង ។ ហើយមានទីតាំងស្ថិតនៅខាងកើតឈៀងខាងត្បូង ខេត្តបាត់ដំបង ដែលភ្ញៀវទេសចរអាចធ្វើដំណើរដោយរថយន្ត ឬ ម៉ូតូ ។ កាលពីដើមឡើយ វត្តនេះបានសាងសងព្រះវិហារ ដែលបែរមុខទៅទិសខាងជើង មិនតែប៉ុណ្ណោះ ព្រះពុទ្ធបដិមាករ ក៍បែរមុខទៅរកទិសខាងជើងផងដែរ ។ ដោយសារតែព្រះវិហារ និងរូបសំណាក ព្រះពុទ្ធ បែរទៅទិសខាងជើងដូចនេះហើយ ទើបគេហៅឈ្មោះវត្តនេះថា វត្តជើង ។ ប៉ុន្តែបច្ចុប្បន្ននេះ វត្តនេះបានប្តូរឈ្មោះមកជាវត្តអម្ពវ័នវិញ ។

ប្រភពៈ មន្ទីរទេសចរណ៍ខេត្តបាត់ដំបង

អត្ថបទទាក់ទង