វត្តវិបុលត្ថារាម(កណ្តាល) ស្ថិតនៅក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំង ខេត្តបាត់ដំបង ដែលមានចំងាយប្រមាណ ៥០០មពីសាលាខេត្តបាត់ដំបង ។ភ្ញៀវទេសចរអាចធ្វើដំណើតាមដងស្ទឹងសង្កែត្រើយខាងកើតជាប់សួនសម្តេច ស ខេង។
វត្តវិបុលត្ថារាម (កណ្តាល)បានកសាងឡើងក្នុងឆ្នាំ ១៨៦៣ ដោយប្រជាពលរដ្ឋនៅក្នុងភូមិនេះ។មូលហេតុដែលយើងហៅវត្តនេះថាវត្តកណ្តាលដោយសារផ្អែកលើទីតាំងវត្ត ស្ថិតនៅចំកណ្តាលនៃវត្តពីរគឺវត្តពោធិ៍ក្នុង និងវត្តសង្កែ។វត្តនេះផងដែរជាកន្លែងសួរចំលើយ ឃុំឃាំងមនុស្សនិងធ្វើទារុណកម្មអ្នកទោសក្នុងសម័យរបបប្រល័យពូជសាសន៍ ប៉ុល ពត។
វត្តនេះមានលក្ខណៈពិសេសជាច្រើនដូចជា៖
-មានអគារចាស់ៗជាច្រើនក្នុងសម័យបារាំង
-មានខ្លោងទ្វារដែលមានរចនាបទខ្មែរពីបូរាណ
-មានប្រាង្គប្រាសាទនៅខាងក្រោយវត្តដែលមានកំពូល៥ផងដែរ។
-មានទីធ្លា សួនច្បារយ៉ាងស្រស់ស្អាតទស្សនាកំសាន្ត។
ប្រភពៈ មន្ទីរទេសចរណ៍បាត់ដំបង