រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តអញ្ជើញជាអធិបតីភាពក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នារវាងមន្ទីរទេសចរណ៍ខេត្ត និងក្រុមហ៊ុន ឌូវី ខូរ អិលធីឌី អ៊ិនធើណាសិនណាល់ (Dewey International Co.Ltd)

  • 1.6ពាន់
  • ដោយ Sotheavy

នៅរសៀលថ្ងៃព្រហស្បតិ៍ ៧រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្ត អញ្ជើញជាអធិបតីភាពក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នារវាងមន្ទីរទេសចរណ៍ខេត្ត និងក្រុមហ៊ុនឌូវី ខូរ អិលធីឌី អ៊ិនធើណាសិនណាល់ (Dewey International Co.Ltd ) កម្មវិធីនេះបានប្រារព្ធធ្វើនៅសាលប្រជុំ Manulife ក្រុងបាត់ដំបង ដែលមានអញ្ចើញចូលរួមពីលោកប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលខេត្ត លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធនានាជំវិញខេត្ត តំណាងអង្គការដៃគូរ សិស្សសាលាជាច្រើនរូប ។

លោក សឿម ប៊ុនរិទ្ធិ ថ្លែងឱ្យដឹងថា ដើម្បីធ្វើការទាក់ទាញភ្លៀវទេសចរណ៍ឱ្យមកកំសាន្ត នៅក្នុងខេត្តបាត់ដំបង ឱ្យកាន់តែច្រើន យើងត្រូវរៀបចំកន្លែងកំសាន្ត ជាលក្ខណៈ ថូ (Tours) ដើម្បីឱ្យភ្ញៀវទេសចរណ៍មានដៅគោលច្បាស់ក្នុងការដើរកំសាន្ត ។

លោកអភិបាលរងខេត្ត បន្តទៀតថា ជាមួយគ្នានេះដែរ យើងក៏ត្រូវរៀបចំសណ្តាប់ធ្នាក់សាធារណៈ សម្រាប់អ្នកទេសចរណ៍ថ្មើរជើង តម្លៃសមរម្យ សេវាកម្មល្អ និងអនាម័យបរិស្ថានឱ្យល្អ ដែលចាប់ផ្តើមពីយើងខ្លួនឯងជាមួយមុនសិន ដើម្បីជាគំរូល្អដល់អ្នកដ៏ទៃផងដែរ។

សូមជម្រាបដែរថា ការចុះអនុស្សរណៈនេះ ដោយលោក អ៊ុច អ៊ុំភីនីស្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្ត និងជាតំណាងមន្ទីរទេសចរណ៍ខេត្តបាត់ដំបង ជាមួយលោក ខែម រស្មី ស្ថាបនិក និងអគ្គនាយក្រុមហ៊ុន ឌូវី ខូរ អិលធីឌី អ៊ិនធើណាសិនណាល់ (Dewey International Co.Ltd) ក្នុងគោលបំណង ដើម្បីធ្វើការជំរុញការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ និងលើកកម្ពស់វិស័យទេសចរណ៍ក្នុងខេត្តបាត់ដំបងឱ្យកាន់តែរីកចម្រើនផងដែរ ៕

អត្ថបទទាក់ទង