ប្រាសាទបាណន់ជារមណីដ្ឋានទេសចរណ៍វប្បធម៌ធម្មជាតិ ដែលមានប្រាង្គប្រាសាទបុរាណឈ្មោះប្រាសាទបាណន់ ស្ថិតនៅលើកំពូលភ្នំបាណន់។ រមណីយដ្ឋាននេះស្ថិតនៅខាងត្បូងទីរួមខេត្ដបាត់ដំបងមានចំងាយប្រមាណ ២០.២០ គ.ម ដោយគិតចាប់ពីសាលាខេត្ដបាត់ដំបងរហូតទៅដល់ប្រាសាទបាណន់។ ភ្ញៀវទេសចរអាចធ្វើដំណើរដោយមធ្យោបាយ រថយន្ដ ម៉ូតូ ចេញពីទីរួមខេត្ដបាត់ដំបងតាមផ្លូវលេខ P១៥៧១ និងផ្លូវលេខ៨០០ អមតាមមាត់ស្ទឹងសង្កែ ។ វាមានទីតាំងស្ថិតនៅក្នុងភូមិបាណន់ ឃុំកន្ទឺពីរ ស្រុកបាណន់។
ប្រាសាទបាណន់ បានសាងសង់ឡើងនៅពាក់កណ្ដាលសតវត្សទី១១ និងចុងសតវត្សរ៍ទី១២។ ព្រះរាជាដែលបាន កសាងមុនគេគឺព្រះបាទ ឧទយាទិត្យាវរ្ម័នទី២ (១០៥០-១០៦៦) ក្រោយមកត្រូវបានបពា្ចប់ដោយព្រះបាទ ជ័យវរ្ម័នទី៧ (១១៨១-១២១៩) ។ ប្រាង្គប្រាសាទនេះសង់នៅលើកំពូលភ្នំបាណន់ តំរៀបគ្នាមានលក្ខណៈដូច ប្រាសាទអង្គរវត្ដ ប៉ុន្ដែជាសំណង់ដាច់ៗពីគ្នាធ្វើអំពីឥដ្ឋថ្មបាយគ្រាម និងថ្មភក់។ លោក HENRY MOUHOTជាជនជាតិបារាំងដែលជាអ្នកស្រាវជ្រាវរកឃើញអង្គរវត្ដបានរាយការណ៏១៤០ឆ្នាំកន្លងទៅហើយថា ទឹកនៅក្នុងល្អាង ដ៏ពិសិទ្ឋិ ដែលផឹកវាទៅនាំអោយដឹងដល់អតីតកាល អនាគតកាល និងបច្ចុប្បន្នកាល។ ឈ្មោះល្អាងក្នុងសម័យនោះ គេហៅថាគុហាព្រះទឹក (ល្អាងទឹកពិសិទ្ឋិ)។
រមណីយដ្ឋាននេះមានប្រាសាទនៅលើកំពូលភ្នំ ឯនៅជើងភ្នំមានគូទឹក និងល្អាងសំខាន់ពីរគឺ ល្អាងមួយឈ្មោះ ល្អាងអង្គរបិទមាស មានន័យថាជពា្ជាំងគ្របដណ្ដប់ដោយមាស ទោះបីគេមិនឃើញមានមាសនៅទីនោះក៏ដោយ អ្នកអាចឃើញទឹកបពោ្ចញពន្លឺផេ្លកៗស្រក់មកពីដំបូលល្អាង និងល្អាងមួយទៀតឈ្មោះល្អាងឈូង ហៅថាឈូងអាជ័យ។ នៅជើងភ្នំ និងកំពូលភ្នំមានព្រៃឈើតូចធំដុះចំរុះគ្នា យ៉ាងក្រាស់ដែលផ្ដល់ម្លប់ដ៏ត្រជាក់។ អ្នកទេសចរអាចស្ដាប់សំលេង សត្វយំយ៉ាងពិរោះរណ្ដំ ស្រូបយកខ្យល់អាកាសបរិសុទ្ឋ និងសំរាកកាយនៅក្នុងល្អាងយ៉ាងត្រជាក់។ នៅទីធ្លាច្រកចូល មានអាហារដ្ឋាន និងតូបលក់ភោគផលក្នុងស្រុកមានសណ្ដាប់ធ្នាប់និងសន្ដិសុខល្អ។ លើសពីនេះទៅទៀតភ្ញៀវ ទេសចរណ៍អាចធ្វើដំណើរតាមកាំជណ្ដើរដែលធ្វើអំពីថ្មបាយក្រៀមមានបង្កាន់ដៃនាគ ចាប់ពីជើងភ្នំរហូតទៅដល់កំពូល ភ្នំប្រាសាទ ហើយវាមានដំណាក់សំរាកជើងពីរកន្លែងទៀតផង។ អី្វដែលសំខាន់ជាងនេះទៅទៀតនោះគឺនៅក្នុងល្អាង នៅលើភ្នំ ជ្រលងភ្នំ មានព្រៃឈើស្រស់ស្អាត និងសត្វជាច្រើនប្រភេទនៅទីនោះផងដែរ។