រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម សេង ទៀង នាំយកថវិកាសម្តេចតេជោ ចំនួន ២៥ ម៉ឺនដុល្លារ ជូនដល់គ្រួសារសព ដែលបានបាត់បង់កូន និងចៅចំនួន ៥ នាក់ ដែលរស់នៅខេត្តបាត់ដំបង ក្នុងហេតុការណ៍បាក់រលំអគារនៅខេត្តកែបកន្លងមក

  • 3.4ពាន់
  • ដោយ Sotheavy

នៅព្រឹកថ្ងៃពុធ ៦រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ឯកឧត្តម សេង ទៀង ជំនួយការផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងបាននាំយកថវិការបស់សម្តេចតេជោចំនួន ២៥ ម៉ឺនដុល្លារ ដល់គ្រួសារសព ដែលបានបាត់បង់ជីវិតចំនួន ៥ នាក់ នៅស្រុកថ្មគោល ខេត្តបាត់ដំបង ក្នុងហេតុការណ៍បាក់រលំអគារ នៅខេត្តកែប នៅក្នុងការប្រគល់ថវិកាក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្ត លោកអភិបាលរងស្រុក និងបងប្អូនសាច់ញាតិទាំងសងខាងផងដែរ។

គ្រួសារសព បានថ្លែងអំណរគុណចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាកម្ពុជា សូមសម្តេចមានសុខភាពល្អ អាយុយឺនយូរ កម្លាំងមាំមួន និងបន្តដឹកនាំប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើនបន្តទៀត។

សូមជម្រាបជូនថា សម្តេចអគ្គមហាសេនាតេជោ ហ៊ុន សែន បានឧបត្ថម្ភថវិកាដល់សព ដែលស្លាប់ក្នុងហេតុការណ៍បាក់រលំអគារ នៅខេត្តកែប ក្នុងម្នាក់ ៥ ម៉ឺនដុល្លារ ដោយឡែកខេត្តបាត់ដំបងនៅស្រុកថ្មគោលមានប្រជាពលរដ្ឋជនរងគ្រោះស្លាប់ចំនួន ០៥ នាក់ ក្មេង ចំនួន ០២ នាក់ ក្នុងម្នាក់ទទួលបានថវិកាចំនួន ៥ ម៉ឺនរៀល ដែលរស់នៅក្នុងភូមិស្នូលកោង ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង ដោយធ្វើការបញ្ចូលទៅក្នុងគណនីធនគារផងដែរ។

សូមបញ្ជាក់បន្ថែមថា ករណីដួលរលំអគារនៅខេត្តកែប នៅរសៀលថ្ងៃទី០៣ខែមករាឆ្នាំ ២០២០បណ្តាលឲ្យប្រជាពលរដ្ឋរងគ្រោះសរុប៥៩ នាក់ស្រី ២២ នាក់ ក្នុងនោះបាត់បង់ជីវិតចំនួន៣៦ នាក់ ស្រី១៤ នាក់ និងរបួសចំនួន ២៣នាក់ ស្រី០៨ នាក់៕

អត្ថបទទាក់ទង