រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ប្រចាំខែធ្នូ ឆ្នាំ២០១៩

  • 1.9ពាន់
  • ដោយ Sotheavy

ថ្ងៃព្រហស្បតិ៍ ១៥កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន អគ្គមេបញ្ជារងមេទ័ពជើងគោក និងជាមេបញ្ជាការយោភូមិភាគទី៥ បានដឹកនាំកិច្ចប្រជុំប្រចាំខែធ្នូ ឆ្នាំ២០២០ របស់គណៈបញ្ជាការឯកភាពខេត្ត ដែលមានការអញ្ជើញចូលរួមពី អភិបាលរងខេត្ត លោកនាយករដ្ឋបាលខេត្ត សាលាដំបូងខេត្ត អភិបាលក្រុង ស្រុក មន្ទីរអអង្គភាពជុំវិញខេត្ត និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។

ក្រោយស្តាប់សេចក្តីព្រាងរបាយការណ៍ប្រចាំខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ បានអនុញ្ញាតឲ្យរដ្ឋបាលក្រុង ស្រុក រាយការណ៍ អំពីការរៀបចំសណ្តាប់ធ្នាប់សាធារណៈ និងការគ្រប់គ្រងសំណង់អត់ច្បាប់នានានៅក្នុងមូលដ្ឋានរបស់ខ្លួន។

លោក ផេង សិទ្ធី អភិបាល នៃគណៈអភិបាលក្រុង រាយការណ៍អំពីការរៀបចំសណ្តាប់ធ្នាប់នៅតាមទីសួនច្បារសាធារណៈក្នុងក្រុងបាត់ដំបង និងការស្ទះចរាចរណ៍នាពេលរសៀល នៅចំណុចគល់ស្ពានសម្តេចក្រឡាហោម ស្ពានសម្តេចអគ្គមហាសេនាតេជោ និងនៅគល់ស្ពានលោកតាសោហឺផងដែរ។

ឯកឧត្តម ងួន រតនៈ បានណែនាំដល់រដ្ឋបាលក្រុង ស្រុក ជាពិសេសរដ្ឋបាលក្រុងបាត់ដំបង ត្រូវបន្តរៀបចំសណ្តាប់ធ្នាប់ និងបន្តជួយសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ នៅតាមគល់ស្ពាននានាក្នុងក្រុង និងធ្វើការរឹតបន្ទឹងច្បាប់ផាកពិន័យការចោលសំរាមនៅទីសាធារណៈ ជាប្រចាំ ដើម្បីធ្វើការផ្ទាស់ប្តូរឥរិយាបថ ក្នុងការចូលរួមស្រលាញ់បរិស្ថានផងដែរ។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់បន្ថែម និងក្រើនរំលឹកដល់សមត្ថកិច្ចពាក់ព័ន្ធ ដែលមានប៉ុស្តិ៍ប្រចាំការនៅក្នុងដែននេសាទ (ទន្លេសាប និងតំបន់អភិរក្ស) ត្រូវធ្វើការទប់ស្កាត់រាល់បទល្មើសនេសាទនានាក្នុងដែនសមត្ថកិច្ចរបស់ខ្លួនផងដែរ៕

អត្ថបទទាក់ទង