រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម ស សុខា អនុប្រធានសភាពសហព័ន្ធយុវជនកម្ពុជា អញ្ជើញជាអធិបតីភាពពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅបន្តឆ្នាំ២០២០

  • 3.4ពាន់
  • ដោយ Sotheavy

ថ្ងៃព្រហស្បតិ៍ ១៤កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែមករា ឆ្នាំ២០២០ ឯកឧត្តម ស សុខា អនុប្រធាន សសយក តំណាង ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន សសយក ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង អញ្ជើញជាអធិបតីភាពក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅបន្តឆ្នាំ២០២០ នៅសណ្ឋាគារខេមរា១បាត់ដំបង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម ស រដ្ឋា ប្រធាន សសយក ខេត្តបាត់ដំបង ឯកឧត្តម លោកជំទាវ អនុប្រធាន អស់លោក លោកស្រី ប្រធានប្រធាន សសយកក្រុង ស្រុក និងសមាជិក សមាជិក ក្រុង ស្រុកទាំង១៤ ក្រុង ស្រុក បានអញ្ជើញចូលរួមផងដែរ។

ឯកឧត្តម ស រដ្ឋា ប្រធាន សសយក ខេត្តបាត់ដំបង បានរាយការណ៍សង្ខេបអំពីលទ្ធផលបូកសរុបសន្និបាតបូកសរុបប្រចាំឆ្នាំ២០១៩ និងលើកទិសដៅបន្តឆ្នាំ២០២០ ដែលបានលើកឡើងពីប្រធានបទចំនួន ៥ យកមកពិភាក្សា ដើម្បីរកនូវបញ្ហាប្រឈម និងដំណោះស្រាយ ដើម្បីរៀបចំផែនការអនុវត្តបន្តនៅឆ្នាំ២០២០ ។

ឯកឧត្តម ងួន រតនៈ បានធ្វើការកោតសរសើរចំពោះ សភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ដែលតែងតែសហការផ្តួចផ្តើមរៀបចំកម្មវិធីជាច្រើន ដូចជាការងារសង្គម ការងារមនុស្សធម៌ ការងារអប់រំ កីឡា ការមនុស្សធម៌ ការងារអនាម៏យ បរិស្ថាន និងការងារផ្សេងៗទៀតជាច្រើនផងដែរ ជាការរួមចំណែកដ៏ធំធេងក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ និងអង្គការមហាជនមួយដែលមានសារសំខាន់ ដែលមិនប្រកាន់ពូជសាសន៍ផងដែរ។

ឯកឧត្តម ស សុខា អនុប្រធាន សសយក បានធ្វើថ្លែងអំណរគុណដល់ ឯកឧត្តមប្រធាន សសយក ខេត្តបាត់ដំបង ដែលខិតខំអនុវត្តសកម្មភាពរបស់ខ្លួន និងបានប្រមូលផ្តុំនូវនូវចក្ខុវិស័យ និងបទពិសោធន៍ខ្ពស់ ក្នុងការលើកទិសដៅអនុវត្តឆ្នាំ២០២០។

ឯកឧតម្តម ក៏បានថ្លែងអំណគុណផងចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធាន អនុប្រធាន សសយក ខេត្ត ក្រុង ស្រុក ដែល បានលះបង់ពេលវេលាធនធានផ្ទាល់ខ្លួនចូលរួមគ្រប់សកម្មភាពនៅក្នុងសង្គម របស់គ្រួសារ សសយក ខេត្តបាត់ដំបងផងដែរ៕

អត្ថបទទាក់ទង