រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាអញ្ជើញជាអធិបតីភាពក្នុងពិធីបិទការប្រកួតកីឡាដណ្តើម ពានរង្វាន់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅខេត្តបាត់ដំបង

  • 4.2ពាន់
  • ដោយ Sotheavy

ថ្ងៃអង្គារ ១៣ កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាង ឯកឧត្តមបណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តអញ្ជើញជាអធិបតីភាពក្នុងពិធីបិទការប្រកួតកីឡា ដណ្តើម ពាន់រង្វាន់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លើកទី២ ដើម្បីអបអរសាទរខួបលើកទី៤១ ថ្ងៃទិវាជ័យជម្នះ ៧ មករា (១៩៧៩-២០២០) ដែលមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំខេត្ត អភិបាលរងខេត្ត ប្រធានមន្ទីរ ក្រុង ស្រុក ស្ថាប័នរដ្ឋ និងឯកជន គ្រឹះស្ថានសិក្សា ក្លឹបកីឡា និងក្រុមការងាររៀបចំបច្ចេកទេស សរុបប្រមាណ ១.៦០៩ នាក់ ។

ឯកឧត្តម ងួន រតនៈ បានឱ្យដឹងថា ការប្រកួតកីឡាមហាជន ដណ្តើមពាន់រង្វាន់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយធ្វើការបែកចែកជា ២ វិញ្ញាសារ គឺវិញ្ញាសារ កីឡាបាល់ទាត់ និងកីឡាវាយសី នៅក្នុងប្រភេទកីបាល់ទាត់មាន ២៤ ក្រុម ដែលមានកីឡាករ សរុប ៦០០ នាក់ និងកីឡាវាយសី មាន ៤០ ក្រុម សរុប ៨០ នាក់ ។

ឯកឧត្តម ងួន រតនៈ បានបន្តទៀតថា ក្រុមចូលរួមដើរក្បួន មានចំនួន ១០ ផែន ឯកឧត្តម អភិបាលខេត្តឧបត្ថម្ភថវិកា ក្នុងមួយក្រុមថវិកា ១ លានរៀល ក្រុមកីឡាករចំនួន ២១ ក្រុម ដែលមិនជាប់លេខក្នុងក្រុម ទទួលបានថវិកា ១ លានរៀល និងឧបត្ថម្ភដល់ក្រុមការងារបច្ចេកទេសបាល់ទាត់ ២ លានរៀល។

ឯកឧត្តម ស សុខា បានធ្វើការកោតសរសើរចំពោះប្អូនៗកីឡាករ ដែលបានប្រឹងប្រែងយកអស់កម្លាំងកាយ ចូលរួមប្រកួតកីឡានាឱកាសនេះ និងបានចូលរួមចំណែកកិច្ចការងារសង្គម នៅក្នុងខេត្តបាត់ដំបងផងដែរ។

ឯកឧត្តមរដ្ឋលេខាធិការបានបន្តទៀតថា ទោះបីជាប្អូនៗខ្លះមិនទាន់ទទួលជោគជ័យ សូមធ្វើការវឹកហាត់បន្តទៀត ដើម្បីចូលរួមប្រកួតនៅលើកក្រោយៗបន្តទៀត ចំណែកប្អូនៗ ដែលទទួលជ័យលាភី សូមកុំទាន់សប្បាយចិត្តនូវ ដែលយើងមាន ត្រូវខិតខំវឹកហាត់បន្តទៀត ដើម្បីដណ្តើមពានរង្វាន់ថ្នាក់ជាតិបន្តទៀតផងដែរ។

សូមជម្រាបជូនដែរថា វិញ្ញាសារបាល់ទាត់ចាប់ពីលេខ ១ ដល់លេខ៣ ដោយបានទៅលើក្លឹបបាល់ទាត់ដូចជា ៖
-លេខ១ បានទៅលើ ក្លឹបបាល់ទាត់ ស៊ាន ពិសិដ្ឋ ដោយទទួលបានមេដាយមាស ពានរង្វាន់ ១ និងថវិកា ៥ លានរៀល
-លេខ២ បានទៅលើក្លឹប សសយក ស្រុកបាណន់ ទទួលបានមេដាយប្រាក់ ថវិកា ៣ លានរៀល
-លេខ៣ បានទៅលើក្លឹប សសយក ស្រុកសង្កែទទួលបានមេដាយសំរឹទ្ធ ថវិកា ២ លានរៀល ដោយ

ដោយឡែកកីឡាវាយសី បានចែកចេញជាបីប្រភេទ ដូចជា៖
-ប្រភេទ (ក)លេខ១ ទទួលបានពាន១ មេដាយមាស និងថវិកា ៨០ ម៉ឺនរៀល លេខ២ មេដាយប្រាក់ ថវិកា ៦០ ម៉ឺនរៀល មេដាយសំរឹទ្ធ និងថវិកា ៤០ ម៉ឺនរៀល ។
-ប្រភេទ(ខ)លេខ១ ទទួលបានពាន១ មេដាយមាស និងថវិកា ៦០ ម៉ឺនរៀល លេខ២ មេដាយប្រាក់ ថវិកា ៤០ ម៉ឺនរៀល មេដាយសំរឹទ្ធ និងថវិកា ២០ ម៉ឺនរៀល។
-ប្រភេទ(គ)លេខ១ ទទួលបានពាន១ មេដាយមាស និងថវិកា ៤០ ម៉ឺនរៀល លេខ២ មេដាយប្រាក់ ថវិកា ៣០ ម៉ឺនរៀល មេដាយសំរឹទ្ធ និងថវិកា ១៥ ម៉ឺនរៀល ។

សូមបញ្ជាក់បន្ថែមទៀតថា ចំពោះកីឡាករផ្នែកបាល់ទាត់ ដែលទទួលបានលេខ១ និងលេខ២ គណកម្មការរៀបចំការប្រកួតនឹងយកទៅប្រកួតលក្ខណៈមហាជនថ្នាក់ជាតិនៅរាជធានីភ្នំពេញ៕

អត្ថបទទាក់ទង