រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្ត បាននាំយកថវិការបស់សម្តេចក្រឡាហោម និងថវិការបស់រដ្ឋបាលខេត្ត ជូនដល់គ្រួសារសព ដែលរលំបាក់អគារនៅខេត្តកែប

  • 3.2ពាន់
  • ដោយ Sotheavy

ថ្ងៃចន្ទ ១២កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំខេត្ត និងមន្ទីរអង្គភាពជុំវិញខេត្ត បាននាំយកថវិការបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តបាត់ដំបង និងថវិការបស់រដ្ឋបាលខេត្ត ជូនដល់គ្រួសារសព ដែលសម្លាប់បាត់បង់ជីវិត ចំនួន ០៥ នាក់ នៅភូមិស្នូលកោង ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង ដែលជួបឧបហេតុបាក់រលំអគារ នៅខេត្តកែប កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ ។

នៅក្នុងឱកាសនោះដែរ ឯកឧត្តម ងួន រតនៈ បានប្រគល់ថវិកា ចំនួន ២៥.០០០.០០០៛ ជូនដល់គ្រួសារសពនោះថវិការបស់សម្តេចក្រឡាហោម ស ខេង ចំនួន ១០.០០០.០០០៛ និងថវិការរបស់រដ្ឋបាលខេត្ត ព្រមទាំងមន្ទីរ អង្គភាពជុំវិញខេត្ត ចំនួន ១០.០០០.០០០៛ និងថវិការបស់សាខាកាកបាទក្រហមខេត្ត ចំនួន ៥.០០០.០០០៛ និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត ។

ឯកឧត្តម ងួន រតន: បានបន្តថា ក្នុងនាមសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន , សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងក្នុងនាមរដ្ឋបាលខេត្ត សូមចូលរួមសោកស្តាយនិងសូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារសពទាំងអស់ថា បន្ទាប់ពីធ្វើបុណ្យរួចហើយ ក្រុមគ្រួសារសពដែលជាដន្លងគ្នា បើអត់ពីកូនទៅយើងនៅស្រលាញ់រាប់អានគ្នាដូចមុនដដែល ជួយមើលថែគ្នាតទៅផងដែរ។

សូមជម្រាបជូនថា ករណីដួលរលំអគារនៅខេត្តកែប នៅរសៀលថ្ងៃទី០៣ខែមករាឆ្នាំ ២០២០បណ្តាលឲ្យប្រជាពលរដ្ឋរងគ្រោះសរុប៥៩ នាក់ស្រី ២២ នាក់ ក្នុងនោះបាត់បង់ជីវិតចំនួន៣៦ នាក់ ស្រី១៤ នាក់និងរបួសចំនួន ២៣នាក់ ស្រី០៨ នាក់ ។ ដោយឡែកខេត្តបាត់ដំបងនៅស្រុកថ្មគោលមានប្រជាពលរដ្ឋជនរងគ្រោះចំនួន០៦នាក់ ក្មេងស្រី០២នាក់ ស្លាប់ចំនួន ០៥ នាក់ (ស្រី០២នាក់) និង របួសចំនួន០១នាក់(ប្រុស)។

សូមបញ្ជាក់ថា អ្នកស្លាប់និងរងរបួសទាំង៦នាក់ ដូចមានរាយនាមខាងក្រោម ៖

១.ឈ្មោះ សឹត ប្រិយ៍ ភេទ ប្រុស អាយុ ៣៣ ឆ្នាំ ( រងរបួស) ។
២.ឈ្មោះ សៀន សឿម ភេទ ប្រុស អាយុ ៣០ ឆ្នាំ (ស្លាប់)

៣.ឈ្មោះ រចនាថារី ភេទ ស្រី អាយុ ២៦ ឆ្នាំ (ស្លាប់) ត្រូវជាប្រពន្ធ
របស់ឈ្មោះ សៀន សៀម ។
៤.ឈ្មោះ សឿម វិច្ឆ័យ ភេទ ប្រុស អាយុ ០៩ឆ្នាំ (ស្លាប់) ត្រូវជាកូនបង្កើតរបស់ឈ្មោះ សៀន សៀម និងឈ្មោះ រចនា ថាវី ។
៥.ឈ្មោះ ស៊ឹម ស្រីណា ភេទ ស្រី អាយុ ០៣ខែ (ស្លាប់) ត្រូវជាកូនបង្កើត របស់ឈ្មោះ សៀន សៀម និងឈ្មោះ រចនា ថារី ។
៦.ឈ្មោះ រចនា សីលា ភេទ ប្រុសអាយុ ២៤ឆ្នាំ (ស្លាប់) ត្រូវជាប្អូនប្រុសបង្កើតឈ្មោះ រចនា ថារី ។

សពត្រូវបានក្រុមការងារដឹកយកមកតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាននៃសព ភូមិស្នូលកោង ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង ។

អត្ថបទទាក់ទង