រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

លោក អ៊ុយ សុធាវី អភិបាលរងខេត្តបាត់ដំបងអញ្ជើញជាអធិបតីប្រគល់វិញ្ញាបនប័ត្រកម្រិតអន្តរ ជាតិដល់សិស្សានុសិស្ស យ៉ូស៊ីម៉ាស់ (UCMAS) សាខាខេត្តបាត់ដំបង ចំនួន ១០៥រូប

  • 1.2ពាន់
  • ដោយ Sotheavy

ថ្ងៃសៅរ ១០ កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០ លោក អ៊ុយ សុធាវី អភិបាលរងខេត្តបាត់ដំបង បានអញ្ជើញ ប្រគល់វិញ្ញាបនប័ត្រកម្រិតអន្តរជាតិ IGEជូនដល់សិស្សានុសិស្សជ័យលាភីសាលាយ៉ូស៊ីម៉ាស់"UCMAS"សាខាខេត្តបាត់ដំបងចំនួន ១០៥រូប នៅសាលមហោស្រពស្ទឹងសង្កែ។

តាមរយៈនាយិកានៃសាលាUCMASបានឲ្យដឹងថា៖ UCMASគីជាកម្មវិធីសិក្សាបន្ថែមក្រៅម៉ោងដែលជួយអភិវឌ្ឍន៍ខូរក្បាលកុមារ(ស្តងដារ-ISO) ។ ហើយដែលបច្ចុប្បន្មាន៨០ប្រទេស៥៣សាខានិងសិស្ស សរុបប្រមាណ១១ពាននាក់។

នាយិកាសាលាបានគូសបញ្ជាក់បន្ថែមថា៖សម្រាប់សាខាខេត្តបាត់ដំបង ក្នុងឆ្នាំ២០១៩ UCMAS សម្រេចបានសិស្សទទួលវិញ្ញាបនបត្រកំរិតអន្តរជាតិ IGE គ្រប់កំរិត ចំនួន២៩៨នាក់ និងសិស្សជ័យលាភីចំនួន ១០៥ នាក់ ក្នុងចំណោមបេក្ខជនប្រឡង ៤.០០០នាក់មកពីជុំវិញពិភពលោក។ក្នុងគោលបំណងពង្រឹងសមត្ថភាពសិស្ស ដើម្បីទទួលបានវិញ្ញាបនបត្រកំរិតអន្តរជាតិ។ជំរុញនូវការខិតខំរៀនសូត្ររបស់សិស្សអោយរឹតតែខ្លាំង។ មានភាពក្លាហាននិងជឿជាក់ដល់កុមារ។ជាពិសេស ក្នុងឳកាសនៃការប្រឡងថ្នាក់អន្តរជាតិលើទី២៤ក៏ជាការបង្ហាញនូ វប្បធម៍ និង អរិយធម៍ របស់កម្ពុជាយើងទៅដល់បណ្តាប្រទេសប្រមាណ៤០ប្រទេស ដែលបានចូលរួមការប្រគួតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ហើយជាមោទន:ភាពគឺយើងអាចទទួលបាន Asia Book of Records ក្នុងការរៀបចំការប្រឡងមានចំនួនបេក្ខជន ២.២៣១នាក់ ប្រឡងការគណនាលេខដោយប្រើ Abacus ច្រើនជាងគេបំផុតក្នុងពេលតែមួយ។

លោក អ៊ុយ សុធាវី អភិបាលរងខេត្ត និងជាតំណាងឯកឧត្តម ងួន រងនៈអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរនិងអបអរសាទរចំពោះលទ្ធផលជោគជ័យយ៉ាងត្រចេះត្រចង់ ចំពោះការឈ្នះនូវពានរង្វាន់ជ័យលាភីជើងឯកលេខ១លេខ២និងលេខ៣ លើឆាកអន្តរជាតិ "ផ្នែកគណនា លេខគណិតសាស្ត្រ" រហ័សរបស់សិស្សានុសិស្ស "យូស៊ីម៉ាស"ខេត្តបាត់ដំបង ចំនួន១០៥នាក់ ដែលទទួលនូវជ័យលាភី។

លោកអភិបាលរងខេត្តបាត់ដំបង បានថ្លែងគូសបញ្ជាក់ទៀតថាៈផលប្រយោជន៍ដែលបានមកអំពីការបណ្តុះបណ្តាលភាពវៃឆ្លាតកើតឡើងតាមរយៈកម្មវិធីUCMASនៅចុងសប្តាហ៍ក្រោយពីពេលទំនេរពីការសិក្សានៅសាលាចំណេះដឹងទូទៅ។នឹងមិនត្រឹមតែជួយឲ្យការ "គណនាលេខ" របស់ កុមារបានលឿនរហ័សប៉ុណ្ណោះទេ? វាថែមទំាងបានអភិវឌ្ឍន៍នូវខួរក្បាលកុមារ ឲ្យមានភាពវៃឆ្លាតកាន់តែខ្លំាង ពូកែចងចាំ ពូកែអង្កេត ពូកែស្តាប់ ពូកែផ្តោតអារម្មណ៍ និងមានគំនិតច្នៃប្រឌិតខ្ពស់  បង្កើនការជឿទុកចិត្តលើខ្លួនឯង ឲ្យកាន់តែមានភាពអង់អាចក្លាហាន ប្រកបដោយសមត្ថភាពខ្ពស់ និង ពូកែដោះ
ស្រាយបញ្ហា...។


លោក អ៊ុយ សុធាវី អភិបាលរងខេត្តបាត់ដំបង ក៏បានថ្លែងសង្កត់ធ្ងន់ថា៖ការទទួលបាននូវការអប់រំឬការអប់រំសម្រាប់ទំាងអស់គ្នា គឺមិនទាន់គ្រប់គ្រាន់នោះទេ។អ្វីដែលមនុស្សវ័យក្មេងត្រូវការគឺការអប់រំប្រកបដោយគុណភាព ដែលជាការអប់រំនាំឲ្យពួកគេមានការងារសមរម្យនិងមានឱកាសរកចំណូលបាននាពេលអនាគត។ ការអប់រំ ប្រកបដោយគុណភាព គឺជាការអប់រំដែលឆ្លើយតបទៅនឹងតម្រូវការពិភពលោក។ហើយគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពសម្រាប់វិស័យអប់រំគឺ៖ការអប់រំប្រកបដោយគុណភាព សមធម៌  បរិយាបន្នពេញមួយជីវិត សម្រាប់ទំាងអស់គ្នា។ដើម្បីសំដៅលើការអភិវឌ្ឍធនធានមនុស្ស ជាពិសេស កុមារដែលជាទំពាំងស្នងឬស្សី នៃអនាគតរបស់ប្រទេស។ កន្លងទៅនេះ សមេ្តចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា តែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងបំផុតលើវិស័យអប់រំ របស់ព្រះរាជាណាចក្រកម្ពុជាយើង។ជាពិសេសការអប់រំកុមារតូចៗ ដើម្បីជំរុញការអភិវឌ្ឍប្រទេសអោយមានចីរភាព៕

អត្ថបទទាក់ទង