រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម ងួន រតនៈ ចុះសំណេះសំណាលជាមួយក្រុមកីឡាករ កីឡាកានី ដែលប្រកួតដណ្តើមពាន់រង្វាន់សម្តេចក្រឡាហោម ស ខេង

  • 826
  • ដោយ Sotheavy

ថ្ងៃសៅរ៍ ១០កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ចុះសំណេះសំណាលជាមួយក្រុមកីឡាករ កីឡាកានី ដែលកំពុងធ្វើការប្រកួតដណ្តើមពាន់រង្វាន់សម្តេចក្រឡាហោម ស ខេង នៅសាកលវិទ្យាល័យបាត់ដំបង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

សូមជម្រាបជូនថា ក្រុមកីឡាករ កីឡាកានី ផ្នែកបាល់ទាត់មានចំនួន ២៤ ក្រុម ស្មើនឹង ៦០០ នាក់ និងផ្នែកវាយសី មានចំនួន ៤០ ក្រុម ស្មើនឹង ៨០ នាក់ ដែលអញ្ជើញមកពីបណ្តាលខេត្តចំនួន ៤ រួមមាន ៖ ខេត្តបាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ និងខេត្តសៀមរាប ។

សូមបញ្ជាក់បន្ថែមទៀតថា នៅក្នុងការប្រកួតដណ្តើមពាន់រង្វាន់ សម្តេចក្រឡាហោម ស ខេង គណៈកម្មការរៀបចំការប្រកួតជ្រើសរើសយកត្រឹមលេខ១ ដល់លេខ៣ កម្រិតថ្នាក់ខេត្តដោយឡែកលេខ១ និងលេខ២ គណកម្មការរៀបចំការប្រកួតនឹងយកទៅប្រកួតលក្ខណៈមហាជនថ្នាក់ជាតិនៅរាជធានីភ្នំពេញ។

អត្ថបទទាក់ទង