ថ្ងៃសុក្រ ៩កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ចុះពិនិត្យមើលការចាក់បេតុងរបមាត់ស្ទឹង នៅសួនសម្តេច ក្រឡាហោម ស ខេង ក្នុងនោះក៏មានការអមដំណើរដោយលោក ប៉ោ ទ្រីឌឿន ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត លោកអភិបាលរងក្រុង និងអ្នកពាក់ព័ន្ធមួយចំនួនទៀត ។
សូមជម្រាបជូនថា រដ្ឋបាលខេត្តបាត់ដំបង នឹងរៀបចំច្រាំងស្ទឹងសង្កែនៅត្រើយខាងកើតចាប់ពីស្ពានសម្តេចក្រឡាហោម ស ខេង ដល់ស្ពានសម្តេច តេជោ ហ៊ុន សែន ដែលប្រវែងប្រមាណជិត ៦០០ ម៉ែត្រ ។