រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

លោក អ៊ុយ សុធាវី អភិបាលរងខេត្ត និងមន្ត្រីជំនាញ ចុះពនិត្យលទ្ធភាព ដើម្បីការដោះស្រាយបញ្ហាប្រឈម និងសង្គ្រោះស្រូវ នៅសង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង និងឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង

  • 1.1ពាន់
  • ដោយ Sotheavy

នៅថ្ងៃចន្ទ ៥កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ លោក អ៊ុយ សុធាវី អភិបាលរងនៃគណៈអភិបាលខេត្ត តំណាង ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្ត បានដឹកនាំមន្ទីរជំនាញ ចុះពិនិត្យបញ្ហាប្រឈម និងសង្គ្រោះស្រូវ ដែលកំពុងផើម ចេញផ្លែផ្កា តែខ្វះទឹកស្រោចស្រព។ នៅក្នុងការចុះពិនិត្យបញ្ហានេះដែរ ក៏មានការអញ្ជើញចូលរួម លោក ឈឹម វិជ្ជរា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មន្ទីរធនធានទឹក និងឧតុនិយមខេត្ត លោកអភិបាលក្រុង លោកអភិបាលរងស្រុក និងអ្នកពាក់ព័ន្ធអាជ្ញាធរភូមិឃុំ បងប្អូនប្រជាពលរដ្ឋ និងមួយចំនួនទៀតផងដែរ។

មន្ទីរធនធានទឹកខេត្ត បានឱ្យដឹងថា ដោះស្រាយទម្លាក់ទឹកពីអាងកំពីងពួយជួយដល់បងប្អូនទាំងនោះ រយៈពេល៨ថ្ងៃចាប់ពីថ្ងៃទី២៩ខែធ្នូ២០១៩មកម៉្លេះ។

មន្ត្រីជំនាញអះអាងទៀតថា៖ការជួយសង្គ្រោះស្រូវជាង១ពាន់ហិកតា ក្នុងឃុំ-សង្កាត់ទាំង២ខាងលើ ត្រូវចំណាយទឹកពីអាងប្រមាណ១៥លានម៉ែត្រត្រីគុណ។ក្នុងខណៈទឹកស្តុកតម្កល់ផ្ទុកក្នុងអាងនៅសល់ប្រមាណ៥០លានម៉ែត្រត្រីគុណតែប៉ុណ្ណោះ។

លោក អ៊ុយ សុធាវី បានសំណូមពរដល់ប្រជាពលរដ្ឋ សុំឲ្យមានការសម្របសម្រួល និងចេះយោគយល់អនុគ្រោះក្នុងការបែងចែកទឹក ដើម្បីយកទៅជួយសង្គ្រោះស្រូវ។ចៀសវាងបង្កនូវការជម្លោះគ្នា នៅក្នុងរយៈពេល៨ថ្ងៃ ដែលមន្ទីរជំនាញបានផ្តល់ជូនបងប្អូន៕

អត្ថបទទាក់ទង