រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានអញ្ជើញទស្សនាការដាក់តាំងពិព័រណ៍អបអរសាទរក្នុងឱកាសបុណ្យឆ្លងឆ្នាំសកល ឆ្នាំ២០២០ នៅបរិវេណសួននាគបាញ់ទឹក ក្រុងបាត់ដំបង

  • 2.1ពាន់
  • ដោយ Sotheavy

នៅយប់ថ្ងៃចន្ទ ៥កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញទស្សនាការដាក់តាំងពិព័រណ៍អបអរសាទរក្នុងឱកាសបុណ្យឆ្លងឆ្នាំសកល ឆ្នាំ២០២០ ដោយមានអមដំណើរលោកនាយក នាយករងរដ្ឋបាលខេត្ត លោកប្រធានមន្ទីរពាណិជ្ជកម្មខេត្ត លោកប្រធានមន្ទីរទេសចរណ៍ខេត្ត មន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្ត ប្រធានអង្គភាពរដ្ឋាករទឹកខេត្ត លោកអភិបាល អភិបាលរងក្រុង និងអស់លោកមួយចំនួនទៀត។

នៅក្នុងការដើរកំសាន្តទស្សនាការដាក់តាំងពិព័រណ៍មុខម្ហូប ចំណីអាហារ និងការដាក់លក់ផលិតផលផ្សេងៗជាច្រើន ឯកឧត្តម ងួន រតនៈ បានសំណេះសំណាលជាមួយបងប្អូនអ្នកលក់ដូរនៅក្នុងការតាំងពិព័រណ៍នេះ និងបានជួយជាវអាវកីឡាកូនក្មេងចំនួន ៤០០ កំផ្លេ ក្នុងនោះលោក អ៊ុត ក្លឹង បានជួយទិញចំនួន ១០០ កំផ្លេ ផងដែរ សម្រាប់ទុកចែកជូនកុមារកំព្រា នៅពេលឯកឧត្តមចុះសុខទុក្ខកុមារកំព្រាផងដែរ។

សូមជម្រាបជូនថា ការដាក់តាំងពិព័រណ៍ម្ហូប ចំណីអាហារ និងផលិតផល ព្រមទាំងមានការប្រគុំតន្ត្រី ដើម្បីអបអរសាទរពិធីបុណ្យឆ្លងឆ្នាំសកល ឆ្នាំ២០២០ មានរយៈពេល ៧ ថ្ងៃ ដែលចាប់ពីថ្ងៃទី២៥ ដល់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ នៅក្នុងបរិវេណសួននាគបាញ់ទឹក ក្រុងបាត់ដំបង ៕

អត្ថបទទាក់ទង