រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្ត អញ្ជើញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាថ្នាក់ខេត្តស្តីពីអ្នកដឹកនាំឆ្នើម ដើម្បីនិរន្តរភាពអនាម័យជនបទ នៅសាលាខេត្តបាត់ដំបង

  • 1.4ពាន់
  • ដោយ Sotheavy

នៅព្រឹកថ្ងៃចន្ទ ៥កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ លោក សឿម ប៊ុនរិទ្ធិ អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ អញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធបើកីសិក្ខាសាលាស្តីពីអ្នកដឹកនាំឆ្នើមដើម្បីនិរន្តរភាពអនាម័យជនបទ ក្នុងការជំរុញគោលនយោបាយរបស់រដ្ឋាភិបាលឱ្យសម្រេច៩០% នៅឆ្នាំ២០២៣ និងទិសដៅ១០០% ឆ្នាំ២០២៥ លើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យរបស់ក្រុមការងារបច្ចេកទេស (PWG) ក្រោមប្រធានបទ " យើងទាំងអស់គ្នា ដើម្បីការផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យ ដោយមានអញ្ជើញចូលរួមពី ឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត លោក អភិបាល អភិបាលរង ក្រុ ស្រុក សមាជិកក្រុមប្រឹក្សាស្រុក សមាជិកក្រុមប្រឹក្សាឃុំ អង្គការដៃគូរ និងអស់លោក លោកស្រីពាក់ព័ន្ធមួយចំនួន ដែលរៀបចំដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ដោយគាំទ្រសហការពីអង្គ Water Shed និងអង្គការដៃគូរមួយចំនួនទៀត។

លោក វ៉ាន់ ថុល ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានលើកឡើងថា មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត នឹងធ្វើការប្តេជ្ញាបំពេញការងារជាមួយភាគីពាក់ព័ន្ធនានាទាំងអស់ ដើម្បីអនុវត្តផែនការសកម្មភាពការផ្តត់ផ្គង់ទឹកស្អាត និងអនាម័យជនបទនេះ ឱ្យមានប្រសិទ្ធិភាព និងសម្រេចបានជោគជ័យទៅតាមគោលដៅដែលបានកំណត់ ។

លោកប្រធានមន្ទីរបានបន្តទៀតថា ក្រសួងអភិវឌ្ឍន៍ជនបទ បានធ្វើការផ្ទេរមុខងារមួយចំនួនដល់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ សម្រាប់ធ្វើការវិភាជថវិការបស់ខ្លួនសម្រាប់គម្រោងអនាម័យ ទឹកស្អាតអភិវឌ្ឍន៍ជនបទផងដែរ។

លោក សឿម ប៊ុនរិទ្ធិ បានឱ្យដឹងផងដែរថា ដើម្បីជំរុញគោលនយោបាយរបស់រដ្ឋាភិបាលឱ្យសម្រេច៩០% នៅឆ្នាំ២០២៣ និងទិសដៅ១០០% ឆ្នាំ២០២៥ លើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ គឺអាស្រ័យលើអាជ្ញាធររដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងអ្នកពាក់ព័ន្ធមួយចំនួនចូលរួមជំរុញគោលនយោបាយទើបសម្រេចបានតាមផែនការដែលបានគ្រោងទុក។

លោកអភិបាលរងខេត្ត បានបន្តបញ្ជាក់ទៀតថា ដើម្បីឱ្យបាននូវគោលនយោបាយរបស់រដ្ឋាភិបាល គឺត្រូវធ្វើពិភក្សាគ្នានៅក្នុងអង្គសិក្ខាសាលានាឱកាសនេះ ដើម្បីរកយុទ្ធសាស្ត្រដោះបញ្ហាប្រឈមនានាដែលធ្វើរាំងស្ទះនៃការអនុវត្តគម្រោងផងដែរ៕

អត្ថបទទាក់ទង