រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម ងួន រតនៈ ចូលរួមក្នុងព្រឹត្តិការណ៍ ជិះកង់ដើម្បីមិត្តភាព សុខភាព ទេសចរណ៍ និងបរិស្ថាន

  • 4.6ពាន់
  • ដោយ Sotheavy

នៅព្រឹកថ្ងៃអាទិត្យ ៤កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម ងួន រតនៈ ចូលរួមព្រឹត្តិការណ៍ជិះកង់ ដែលមានរយៈចម្ងាយ ២០គីឡូម៉ែត្រ ចាប់ពីមុខសាលាខេត្ត ដល់តំបន់ទេសចរណ៍ឡូរី ជើងភ្នំបាណន់ ។ នៅក្នុងកម្មវិធីនេះក៏មានការអញ្ជើញចូលរួមជិះកង់ ពីសំណាក់ភាគីថៃ ដែលដឹកនាំដោយ ឯកឧត្តមអភិបាលខេត្តចន្ទបូរី ប្រទេសថៃ កុងស៊ុលវៀតណាម ប្រចាំខេត្ត និងមានការអញ្ជើញចូលរួមពីក្រុមជិះកង់នៅតាមខេត្តមួយចំនួនដូចជា ក្រុមជិះកង់មកពីរាជធានីភ្នំពេញ ប៉ែលិន បន្ទាយមានជ័យ សៀមរាប និងមន្ត្រីរាជការមន្ទីរអង្គភាពជុំវិញខេត្ត ព្រមទាំងសិស្សានុសិស្ស ក្នុងខេត្តបាត់ដំបង សរុប ប្រមាណជាង ១ ពាន់នាក់ ។

ឯកឧត្តម ងួន រតនៈ បានមានប្រសាសន៍ឱ្យដឹងថា ការជិះកង់នេះមានគោលបំណង ដើម្បីរឹតចំណងមិត្តភាព សុខភាព ទេសចរណ៍ និងបរិស្ថាន ម្យ៉ាងវិញទៀត គឺដើម្បីអបអរសាទរខួបលើកទី២១ នៃការចប់សង្គ្រោមស៊ីវិលនៅប្រទេសកម្ពុជាផង ។

ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត បានបញ្ចាក់បន្ថែមទៀតថា ការរៀបចំព្រឹត្តិការណ៍ជិះកង់នេះរដ្ឋបាលខេត្តបាត់ដំបង នឹងធ្វើការរៀបចំព្រឹត្តិការណ៍នេះជារាល់ឆ្នាំ ដែលធ្វើការសហការណ៍ជាមួយភាគីថៃ ដោយធ្វើលើទឹកដីខេត្តបាត់ដំបងផង និងនៅលើទឹកដីខេត្តចន្ទបូរី ប្រទេសថៃ ដើម្បីបានរៀបចំព្រឹត្តិការណ៍នេះបានម្តងម្នាក់ផងដែរ។

សូមជម្រាបជូនថា ព្រឹត្តិការណ៍ជិះកង់នេះក៏ការដាំកូនឈើ និងហូបបាយសាមគ្គី ក្នុងតំបន់ទេសចរណ៍ឡូរី ជើងភ្នំបាណន់ផងដែរ ដោយមានការសហការណ៍គាំទ្រតំបន់ទេសចរណ៍ឡូរីជើងភ្នំបាណន់៕

អត្ថបទទាក់ទង