រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់វិទ្យាស្ថានខុងជឺនៃសាកលវិទ្យាល័យបាត់ដំបង

  • 2.0ពាន់
  • ដោយ Sotheavy

ព្រឹកថ្ងៃព្រហស្បតិ៍ ១កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់វិទ្យាស្ថានខុងជឺនៃសាកលវិទ្យាល័យបាត់ដំបង ក្រោមអធិបតីភាពឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម អ៊ុក សារុន អនុរដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោកស្រី ជ័រវិន ស៊ីន ភារធារីនៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា។

លោកជំទាវ សៀង ឯមទទឹម សាកលវិទ្យាធិការនៃសាកលវិទ្យាល័យបាត់ដំបង បានរបាយការណ៍សង្ខេបអំពីស្ថានភាពទូរទៅ និងការគ្រប់គ្រងសាកលវិទ្យាល័យបាត់ដំបង។

លោកជំទាវ សាកលវិទ្យាធិការ បានបន្តបញ្ជាក់បន្ថែមទៀតថា វិទ្យាស្ថានខុងជឺ មានចំនួន ២ ធំៗ ដែលមានវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជាស្ថិតនៅក្រោមទីស្តីការគណៈរដ្ឋមន្ត្រី ដែលបង្កើតឡើងក្នុងឆ្នាំ២០០៩ និងមួយទៀតវិទ្យាស្ថានខុងជឺនៃសាកលវិទ្យាល័យបាត់ដំបង ដែលកំពុងធ្វើការសម្ពោធដាក់ឱ្យប្រើប្រាស់នៅសាកលវិទ្យាល័យបាត់ដំបងស្ថិតនៅក្រោមក្រសួងអប់រំ យុវជន និងកីឡា។ ហើយការបង្កើតនៃវិទ្យាស្ថានខុងជឺនៃសាកលវិទ្យាល័យបាត់ដំបង នេះឡើងក្នុងគោលបំណងសំខាន់ៗ ដូចជា ការបង្រៀនភាសាចិនដល់សាធារណជនទូទៅ បណ្តុះបណ្តាលគ្រូបង្រៀនភាសាចិន រៀបចំការប្រឡងភាសាចិន និងផ្តល់វិញ្ញាបនបត្របង្រៀនភាសាចិន ផ្តល់ប្រឹក្សាយោបល់ ពីព័ត៌មានសង្គម សេដ្ឋកិច្ច វប្បធម៌ ការអប់រំ ការស្រាវជ្រាវថ្នាក់បណ្ឌិតរួមគ្នា កម្មវិធីអាហារូបករណ៍ថ្នាក់បណ្ឌិតនៅប្រទេសចិនផងដែរ។

ឯកឧត្តម ងួន រតនៈ បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះវត្តមានគណៈប្រតិភូ គណៈអធិបតី ដែលចំណាយពេលវេលាដ៏មមាញឹកចូលរួមកម្មវិធីសម្ពោធដាក់ឱ្យប្រើប្រាស់វិទ្យាស្ថានខុងជឺនៃសាកលវិទ្យាល័យបាត់ដំបងនាឱកាសនេះ ។ ជាមួយគ្នានោះដែរ ឯកឧត្តម បានលើកឡើងថា ប្រទេសកម្ពុជាក្រោមដឹកនាំដ៏ឈ្លៃវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កំពុងតែអភិវឌ្ឍន៍លើគ្រប់វិស័យជាពិសេសអប់រំផងដែរ ។

ឯកឧត្តម ងួន រតនៈ បានលើកឡើងបន្ថែម ខេត្តបាត់ដំបង ជាខេត្តមួយដែលមានការណែនាំ និងចង្អុលបង្ហាញតម្រង់ទិសពីសម្តេចក្រឡាហោម ស ខេង ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តបាត់ដំបង ជាក់ស្តែងនៅក្នុងសាកលវិទ្យាល័យបាត់ដំបងរបស់យើងនាពេលនេះ។

ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងអំណរគុណដល់សាធារណរដ្ឋប្រជាមានិតចិន ដែលជួយកសាងវិទ្យាស្ថានខុងជឺននៃសាកលវិទ្យាល័យបាត់ដំបងនាឱកាសនេះ ។

ឯកឧត្តម ស សុខា បានថ្លែងបន្តទៀតថា នៅរយៈពេលប្រមាណ ៥ឆ្នាំខាងមុខទៀត កម្ពុជានឹងសំបូរទៅដោយធនធានមនុស្ស និងមានការប្រកួតប្រជែងកាន់តែខ្ពស់ ជាមួយបណ្តាប្រទេសជិតខាង និងនៅក្នុងតំបន់អាស៊ីផងដែរ៕

អត្ថបទទាក់ទង