រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

លោក សឿម ប៊ុនរិទ្ធិ ដឹកនាំកិច្ចប្រជុំពិភាក្សា ត្រៀមសម្រាប់រៀបចំព្រឹត្តិការណ៍ជិះកង់ ដើម្បីមិត្តភាព សុខភាព ទេសចរណ៍ និងបរិស្ថាន ខាងមុខឆាប់ៗនេះ

  • 1.8ពាន់
  • ដោយ Sotheavy

រសៀលថ្ងៃពុធ ១៤រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្ត ដឹកនាំកិច្ចប្រជុំពិភាក្សារៀបចំផែនការកម្មវិធីជិះកង់ដើម្បីមិត្តភាព សុខភាព ទេសចរណ៍ និងបរិស្ថាន នៅសាលាខេត្តបាត់ដំបង ដែលមានអញ្ជើញចូលរួមពីនាយករដ្ឋបាលខេត្ត ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ អភិបាលរងក្រុង និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។

បន្ទាប់ពីលោក កាន ប៊ុនថុល អានសេចក្តីព្រាងផែនការនៃការជិះកង់ដែលបានរៀបចំរួមមានទីតាំងចេញដំណើរ ក្រុមជាងជួសជុលកង់ ក្រុមចែកទឹក ក្រុមអាហារថ្ងៃត្រង់ និងក្រុមអ្នកបើកឡានពីក្រោយសម្រាប់ដឹកអ្នកជិះហត់ មិនអាចជិះទៅមុខបន្តទៀតបាន។

លោក ឆាយ ម៉ាទីណាល់ នាយករដ្ឋបាលខេត្ត បានធ្វើការចាត់តាំងប្រគល់ភារកិច្ចមួយចំនួនដល់អ្នកពាក់ព័ន្ធ និងមន្ទីរអង្គភាព ដើម្បីជួយរៀបចំកម្មវិធីជិះកង់ប្រព្រឹត្តទៅបានយ៉ាងរលូន។

លោក សឿម ប៊ុនរិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្ត បានណែនាំបន្ថែមអំពីការរៀបចំកម្មវិធីជិះកង់នេះ ចាប់ពីកន្លែងចេញដំណើរ ដោយរៀបចំតាមដំណើរ និងរបៀបរយមុនចេញដំណើរ ត្រៀមឡានសង្គ្រោះ ក្នុងករណីមានថ្នាក់គ្រោះជាយថាហេតុផងដែរ ។

សូមជម្រាបជូនដែរថា កម្មវិធីជិះកង់ដើម្បីមិត្តភាព សុខភាព ទេសចរណ៍ និងបរិស្ថាន ក្នុងគោលបំណងផ្សព្វផ្សាយពីសក្តានុពលលើវិស័យទេសចរណ៍ និងការបរិស្ថាន ក្នុងចូលរួមដាំកូនឈើ ព្រមទាំងឱ្យមានការចាប់អារម្មណ៍ពីមហាជន ក្នុងចូលរួម ការសាមគ្គីភាព សំឍដៅការលើកកម្ពស់ និងការស្រលាញ់វិស័យកីឡា ស្រលាញ់សុខភាព ស្រលាញ់បរិស្ថាន និងដើម្បីធ្វើទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មកទស្សនាខេត្តបាត់ដំបង ។

សូមបញ្ជាក់បន្ថែមទៀតថា ព្រឹត្តិការណ៍ជិះកង់រយៈចំងាយ ២០ គីឡូម៉ែត្រ នៅវេលាម៉ោង ៧: ០០ នាទីព្រឹក នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ ដោយធ្វើដំណើរពីទីរួមក្រុងបាត់ដំបង ទៅតំបន់ទេសចរណ៍ឡូរីជើងភ្នំបាណន់ ដែលស្ថិតនៅស្រុកបាណន់ ខេត្តបាត់ដំបង ហើយព្រឹត្តិការណ៍ជិះកង់នេះ អញ្ជើញបងប្អូនប្រជាពលរដ្ឋចូលរួមជិះកង់ដោយសើរ និងមានការអញ្ជើញចូលរួមពីក្រុមអ្នកជិះ នៅតាមបណ្តារាជធានី ខេត្ត ក្រុង ស្រុកមួយចំនួន ក្រុមអ្នកជិះកង់តាមបណ្តាមន្ទីរ អង្គភាពនានាជុំវិញខេត្ត បណ្តាគ្រឹះស្ថានសិក្សានានាក្នុង ថ្នាក់ដឹកនាំខេត្ត និងភ្ញៀវជាតិ និងអន្តរជាតិប្រមាណជាង ១ ពាន់នាក់ផងដែរ៕

អត្ថបទទាក់ទង