រសៀលថ្ងៃអង្គារ ១៣រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្ត អញ្ជើញជាអធិបតីភាពក្នុងការផ្សព្វផ្យាយលិខិតបទដ្ឋានគតិយុត្តមួយចំនួន របស់រដ្ឋបាលថ្នាក់ក្រោមជាតិ នៅក្នុងនោះក៏មានការអញ្ជើញចូលរួមពីលោកប្រធានមន្ទីរពាក់ព័ន្ធ លោកអភិបាលកហរុង ស្រុក និងអស់លោក លោកស្រីពាក់ព័ន្ធមួយចំនួនទៀត។
បន្ទាប់ពីឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្បានមានប្រសាសន៍ដឹកនាំរួចមក លោក យី សុងគឺ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបានធ្វើសេចក្តីរាយការណ៍សង្ខេបស្តីពីស្ថានភាពបុគ្គលិកក្នុងវិស័យអប់រំនៅថ្នាក់មូលដ្ឋានក្រុង ស្រុក ក្នុងខេត្តដែលត្រូវបានយកទៅមើលការខុសត្រូវ។
លោក ឆេង ជីរ៉ាត់ នាយកទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្តបានធ្វើសេចក្តីរាយការណ៍អំពីគោលបំណងនៃកិច្ចប្រជុំ ដើម្បីរៀបចំការធ្វើសមាហរណកម្មបុគ្គលិក និងការរៀបចំមុខតំណែងគ្រប់គ្រងតាមការិយាល័យ និងអង្គភាពនានា នៃរដ្ឋបាលក្រុង ស្រុក ដោយបានធ្វើបទបង្ហាញសង្ខេបអំពីខ្លឹមសារសេចក្តីណែនាំ ស្តីពីដំណើការសមាហរណកម្មបុគ្គលិកដែលកំពុងបម្រើការងារនៅតាមរដ្ឋបាលក្រុង
ស្រុក និងការិយាល័យជំនាញនានានៅថ្នាក់ក្រុង ស្រុក ទៅក្នុងរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលក្រុង ស្រុកជាអ្នកគ្រប់គ្រងវិញតាមសេចក្តីណែនាំរបស់ថ្នាក់ជាតិផ្ទេរជូនមកថ្នាក់ក្រោមជាតិទទួលខុសត្រូវ។
ក្នុងនោះក៏មានការពិភាក្សានិងការចូលរួមយោបល់របស់អង្គប្រជុំផ្តើមចេញពីមន្រ្តីជំនាញពាក់ព័ន្ធផងដែរ។
ឯកឧត្តម ងួន រតន: អភិបាលនៃគណៈអភិបាលខេត្តបានអបអរសាទរនិងផ្តាំផ្ញើទៅរដ្ឋបាលក្រុងស្រុក ទាំងអស់ត្រូវដែលទើបបានសមហរណកម្មប្រគល់ជូននាពេលនេះ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងនៅតាមមូលដ្ឋានរៀងៗខ្លួន។