រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្ត ដឹកនាំមន្ទីរជំនាញចូលរួមដោះស្រាយបញ្ហាដីធ្លី នៅស្រុកបាណន់ ខេត្តបាត់ដំបង

  • 987
  • ដោយ Sotheavy

ព្រឹកថ្ងៃចន្ទ ១២រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០១៩ លោក សឿម ប៊ុនរិទ្ធិ អភិបាលរងនៃគណៈអភិបាលខេត្ត រួមជាមួយ លោក ឡុង ផលគុណ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត លោម អ៊ូរ ដារី ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសូរិយោដីខេត្ត និងអស់លោក លោកស្រី ពាក់ព័ន្ធមួយចំនួន បានចូលរួមពិនិត្យការប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារការវិនិច្ឆ័យនៅវត្តទួលអណ្តែត ភូមិដូង ក្នុងឃុំចែងមានជ័យ ស្រុកបាណន់។

លោក សឿម ប៊ុនរិទ្ធិ បានថ្លែងថា ការប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារការវិនិច្ឆ័យនៅឃុំចែងមានជ័យ ដែលត្រូវចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ។ ដោយរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចអគ្គមហាសេនាតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាកម្ពុជា បានដាក់ចេញនូវគោលនយោបាយ ដោយអនុវត្តក្រសួងរៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសូរិយោដី ត្រូវរៀបចំចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធជូនប្អូនប្រជាពលរដ្ឋ ដែលរស់នៅកាន់កាប់ស្របច្បាប់ ដែលមិនជាដីរដ្ឋហាមឃាត់ និងមិនមានទំនាស់ជាមួយភាគីណាមួយ ត្រូវចុះបញ្ជីលក្ខណៈជាប្រព័ន្ធជូនបងប្អូន ដើម្បីបានសិទ្ធិកាន់កាប់ស្របច្បាប់ផងដែរ ។

លោក អ៊ូរ ដារី បានលើកឡើងថា មន្ទីររៀបចំដែនដី នគរូបនីកម្ម និងសំណង់ ជាមន្ទីរជំនាញក្នុងការចេញប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ ហើយក្រោយពីការបិទផ្សាយជាសាធារណៈរយៈ ១៥ ថ្ងៃ គ្មានបណ្តឹង មន្ទីរនឹងរៀបចំបែបបទចេញកម្មសិទ្ធិជូន ។

លោកប្រធានមន្ទីររៀបចំដែនដី នគរូបនីកម្ម និងសំណង់ បានបន្តទៀតថា ចំពោះបងប្អូនប្រជាពលរដ្ឋចំនួន ៣៥ គ្រួសារ ដែលមានក្បាលដីចំនួន ២៤ ក្បាល ដែលជាដីកោះ និងជាចំណីប្រឡាយ មន្ទីរត្រូវស្នើសុំជាគោលការពីអាជ្ញាធរពាក់ព័ន្ធ ជាពិសេសមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ដើម្បីធ្វើការដោះស្រាយបន្ត។

លោក ឡុង ផលគុណ បានលើកឡើងអំពីច្បាប់ និងការដោះស្រាយផលប៉ះពាល់កន្លងមកជូនបងប្អូនប្រជាពលរដ្ឋ នៅគម្រោងសាងសង់ទំនប់កង្ហត់កន្លងមក ប្រសិនបើប្អូនប្រជាពលរដ្ឋទទួលបានសំណងហើយ មិនទាន់បានរុសរើស និងសាងសង់ឡើងវិញនៅទីតាំង ដែលដោះស្រាយរួចកន្លងមកដែរ ឬទេ។

លោក ឡុង ផលគុណ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានបន្តទៀតថា ប្រសិនបើប្អូនប្រជាពលរដ្ឋធ្វើកាន់កាប់ដីចំណីប្រឡាយ និងកោះ នោះជាដីរបស់រដ្ឋ ដែលច្បាប់បានឃាត់មិនឱ្យចេញច្បាប់កម្មសិទ្ធិនោះ ហើយប្រសិនបើហ៊ានចេញប័ណ្ណកម្មសិទ្ធិនោះនឹងខុសច្បាប់របស់ដែលបានចែងផងដែរ។

លោកបានបញ្ជាក់បន្ថែមទៀតថា ប្រសិនបើបងប្អូនមិនអស់ចិត្ត ចង់ទាមទារយកដីរបស់ខ្លួន ដែលបានកាន់កាប់ សូមដាក់មកអាជ្ញាធរមូលដ្ឋាន ដើម្បីរៀបចំបែបបទ និងធ្វើការប្រជុំដោះស្រាយ ដើម្បីស្នើសុំអនុវិយោគពីរាជរដ្ឋាភិបាល៕

អត្ថបទទាក់ទង