ថ្ងៃចន្ទ ១២រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម លេង វី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សន្និសទីមិត្តភាពបាត់ដំបង-ដាណាំង នៅសាលាខេត្តបាត់ដំបង ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ឧត្តម សេនីយ៍ឯក មេបញ្ជាការរងកងទំព័រជើងគោក និងជាមេបញ្ជាការកងយោធភូមិភាគទី៥ ឯក សំអូន និងឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព និងមន្ត្រីរាជការជាច្រើនរូប ។
ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានមានមតិស្វាគមន៍ និងរាយការណ៍អំពីដំណើរការសាងសង អគារសន្និសទីមិត្តភាពបាត់ដំបង-ដាណាំង ដែលមានទំហំ ២០m x ៣៥m x ១២,៩m ដែលសាងសង់អំពីឥដ្ឋ បេតុង ដំបូងឆ្អឹងដែក ប្រក់ក្បឿងស្រកាលេញ និងបានបំពាក់គ្រឿងអគ្គិសនី និងគ្រឿងសង្ហារឹមគ្រាប់គ្រាន់ ។
ឯកឧត្តម ងួន រតនៈ បានបន្តទៀតថា ទីក្រុងដាណាង នៃសាធារណៈរដ្ឋសង្គមនិយវៀតណាម បានផ្តល់អារហារូបករណ៍ថ្នាក់ឧត្តមសិក្សាដល់រដ្ឋបាលខេត្តចំនួន ៦ កន្លែង ហើយបច្ចុប្បន្ននិស្សិតកំពុងតែរៀនសូត្រនៅទីក្រុងដាណាំង ។
ឯកឧត្តម ងួន រតនៈ ក៏បានថ្លែងអំណរដល់ឯកឧត្តម លេង វី ដែលចំណាយពេលវេលាដ៏មមាញឹកចូលរួមជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នាឱកាសនេះ។
នៅក្នុងកម្មវិធីសម្ពោធនេះដែលក៏មានការបំពាក់គ្រឿងឥស្សរយសជូនដល់គណៈកម្មាធិការប្រជាជនទីក្រុងដាណាំងផងដែរ៕