រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានស្រុក បានផ្តល់អគារមណ្ឌលសុខភាពឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង

  • 2.6ពាន់
  • ដោយ Sotheavy

នៅព្រឹកថ្ងៃសុក្រ ៩រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកបាណន់ និង ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង អញ្ជើញជាអធិបតីភាពក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារពេទ្យចំនួន០១ខ្នង នៅក្នុងមណ្ឌលសុខភាពឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ដោយមានការចូលរួមពីប្រជាពលរដ្ឋមកពីភូមិទាំង១១ របស់ឃុំតាគ្រាម សរុបប្រមាណ ១.៦៧២នាក់ ។

សូមជម្រាបជូនថា ពិធីបញ្ចុះបឋមសិលាសាងសង់អគារពេទ្យនេះ មានទំហំ ៧ម៉ែត្រ x ២០ម៉ែត្រ ចែកចេញជា ៥បន្ទប់ ៖ បន្ទប់ព្យាបាលជម្ងឺចំនួន០២ - បន្ទប់វះកាត់តូចចំនួន០១ - បន្ទប់ពិសោធន៍ចំនួន០១ - បន្ទប់សម្រាប់លោកគ្រូ អ្នកគ្រូ ពេទ្យប្រចាំការ ចំនួន០១ ដែលជាការស្នើសុំរបស់លោកគ្រូ អ្នកគ្រូពេទ្យ ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងឃុំតាគ្រាមទាំងមូល ដែលមានការខ្វះខាតបន្ទប់សម្រាប់សម្រាកព្យាបាលជម្ងឺ ។

បន្ទាប់ពីពិធីបញ្ចុះបឋមសិលាបានបញ្ចប់ គណៈអធិបតីបានចែកមួកសុវត្ថិភាពចំនួន ១.២០០ ជូនប្រជាពលរដ្ឋដែលបានអញ្ជើញមកចូលរួមផងដែរ ។

អត្ថបទទាក់ទង