រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

លោក អ៊ុយ សុធាវី ចូលរួមជាអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីយន្តការតាមដាន និងឆ្លើយតបនូវភាពរាំងស្ងួតដល់អាជ្ញាធរ និងមន្ត្រីគោលដៅនៃគម្រោងក្នុងខេត្តបាត់ដំបង

  • 1.0ពាន់
  • ដោយ Sotheavy

ថ្ងៃអង្គារ ៦រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ លោក លោក អ៊ុយ សុធាវី ចូលរួមជាអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីយន្តការតាមដាន និងឆ្លើយតបនូវភាពរាំងស្ងួតដល់អាជ្ញាធរ និងមន្ត្រីគោលដៅនៃគម្រោងក្នុងខេត្តបាត់ដំបង ដែលនៅសណ្ឋាគារប្រេស៊ីដង់ ។

លោក អ៊ុយ សុធាវី អភិបាលរងខេត្តបាត់ដំបងបានថ្លែងថាតាមរយៈនៃការបង្កើតយន្តការតាមដានភាពរាំងស្ងួតនេះ ពិតជាបានជួយបង្កើននូវសមត្ថភាពជូនដល់មន្ត្រីពាក់ព័ន្ធលើការងារគ្រប់គ្រង នៃភាពរាំងស្ងួត និងដើម្បីផ្តោតទៅលើយុទ្ធសាស្រ្តបច្ចេកទេសក្នុងការទប់ទល់ទៅនឹងភាពរាំងស្ងួត។ជាពិសេសបច្ចេកទេសប្រើទឹកតិចនិងការកាត់បន្ថយកំដៅ។ហើយអ្វីដែលផ្តោតសំខាន់ទៀតនោះគឺកាន់តែពង្រឹងបាននូវចំណេះដឹងបន្ថែមក្នុងការទំនាក់ទំនងការងារ និងដើម្បីសម្របសម្រួលជួយដល់ខេត្តបាត់ដំបង ឲ្យកាន់តែប្រសើរជាងមុន។

ឯកឧត្តម អ៊ុយ សុធាវី អភិបាលរងខេត្តបាត់ដំបង ក៏បានថ្លែងសង្កត់ធ្ងន់បន្ថែមថា៖ ដើម្បីឲ្យយន្តការតាមដានភាពរាំងស្ងួតដំណើរការបានរលូន គឺ៖ ត្រូវមានផែនការសកម្មភាពរួមមួយប្រចាំឆ្នាំ។រួមទាំងការលើកប្រជុំទៀងទាត់ និងផែនការសកម្មភាពរបស់មន្ទីរជំនាញពាក់ព័ន្ធសំខាន់ៗផងដែរ។ហើយការបង្កើននូវសមត្ថភាពត្រៀមបង្ការមុនគ្រោះមហន្តរាយកើតឡើងនេះ វាគឺជាគន្លឹះ និង ជាអាទិភាពចម្បងដែលមានចែងក្នុងក្របខណ្ឌនៃគោលនយោបាយជាតិ និងអន្តរជាតិ ក៏ដូចជាក្របខណ្ឌ"សេនដាយ" ។

ឯកឧត្តម នាង ឆែន ប្រធាននាយកដ្ឋានឆ្លើយតប សង្គ្រោះបន្ទាន់ និងស្ដារឡើងវិញនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានថ្លែងថា៖ជារៀងរាល់ឆ្នាំកម្ពុជាតែងជួបនូវគ្រោះមហន្តរាយ ដោយសារទឹកជំនន់ និង គ្រោះរាំងស្ងួតជាដើម។ ឯកឧត្តមបានបន្តថា៖កម្ពុជាយើងមានទឹកច្រើននៅក្នុងរដូវវស្សាមានទាំងទឹកជំនន់លឿននិងជំនន់ធម្មតា ក៏ប៉ុន្តែនៅរដូវប្រាំង ក្នុងឆ្នាំខ្លះបែរជាគ្មានទឹកសម្រាប់ប្រើប្រាស់ស្រោចស្រពការដាំដុះ និង ស្ទើរតែខ្វះទឹកហូបទៀតផងនៅតំបន់ខ្លះ។នេះដោយសារតែកម្ពុជាយើង នៅពុំទាន់មានថវិកាគ្រប់គ្រាន់ក្នុងការធ្វើប្រព័ន្ធទំនប់ស្ទាក់ ស្តុកទឹកទប់ទឹក។ពិសេសទឹកទន្លេមេគង្គ ជាដើម។

ឯកឧត្តមបានសង្កត់ធ្ងន់បន្ថែមថា ដើម្បីជួយទប់ស្កាត់ ឬការពារនូវភាពរាំងស្ងួតនេះ អាជ្ញាធរក្នុងមូលដ្ឋានខេត្តទាំងអស់ធ្វើការកៀរគររកថវិកាក្នុងសហគមន៍ក្នុងការជួយជីកស្រះស្តុកទឹក ឬ ស្ដារបឹងធំៗដើម្បី រក្សាស្តុកទឹកប្រើប្រាស់ និង ជួយស្រោចស្រព នៅរដូវប្រាំង ពេលខ្វះទឹកក្នុងសហគមន៍ខ្លួននីមួយៗ។ ហើយនៅក្នុងសហគមន៍ខ្លួនឯង ត្រូវមានការប្រកួតប្រជែងគ្នា នៅតាមស្រុក និង មូលដ្ឋាននីមួយៗឲ្យបានផុសផុល ក្នុងការជីកទប់និងស្ទាក់ស្តុកទឹកដើម្បីប្រើប្រាស់ ដើម្បីបានជាប្រយោជន៍នូវក្នុងការស្រោចស្រពដំណាំផ្សេងៗ និងបានចូលរួមក្នុងការដោះស្រាយបញ្ហាទឹកនិងពីការប្រឈមនូវគ្រោះរាំងស្ងួតនេះផងដែរ ខណៈដែលថវិការបស់ជាតិនៅមានកម្រិត ក្នុងការស្ដារឡើងវិញ ពីបញ្ហាគ្រោះមហន្តរាយដោយទឹកជំនន់និងគ្រោះរាំងស្ងួត ។ មន្ត្រីជំនាញនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយក៏បានជំរុញដល់អាជ្ញាធរគ្រប់ថ្នាក់ក្នុងខេត្តទាំងអស់ឲ្យមានការបង្កើតនូវចលនាប្រកួតប្រជែងនៅតាមបណ្តាស្រុកក្នុងការជីកស្រះទឹកធំៗឬស្ដារបឹងនានាដើម្បីថែរក្សាទឹកទុកនៅក្នុងមូលដ្ឋានរបស់ខ្លួន នូវ ក្នុងការចូលរួមបង្ការទប់ស្កាត់និងខិតខំរិះរកដំណោះស្រាយឆ្លើយតប ឲ្យបានទាន់ពេលវេលា ពីផលប៉ះពាល់ដោយគ្រោះរាំងស្ងួត ជាមួយនិងរាជរដ្ឋាភិបាល ។

លោក ណុប ប៉ូលីន ដែលជាតំណាងអង្គការ DCA ក៏បានគូសបញ្ជាក់ឲ្យដឹងពីគោលបំណងនៃអង្គសិក្ខាសាលានេះនិងអំពីសកម្មភាពរបស់DCA ដែលបាននិងកំពុងតែធ្វើក្នុងការជួយតាមដាននិងជាដៃគូ ក្នុងការឆ្លើយតបទៅនឹងភាពរាំងស្ងួត នៅក្នុងខេត្តកន្លងមក។ថែមទាំងបានបង្កើតឲ្យមាននូវសូចនាករក្នុងការតាមដាននូវភាពរាំងស្ងួត។ហើយនិយមន័យទាំងនេះក៏អាចជាគន្លឹះក្នុងការជួយដល់អាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ដើម្បីបានស្វែងយល់រកឲ្យឃើញពីចំណុចនៃបញ្ហាប្រឈមនានាដែលមូលដ្ឋានខ្លួនកំពុងប្រឈមនិងគ្រោះរាំងស្ងួត។ ក្នុងនេះដែរ DCA ដែលជាដៃគូដ៏មានសារៈសំខាន់ជាមួយខេត្តគោលដៅ ក៏បានផ្ដល់នូវឧបករណ៍ជូនដំណឹងជាមុន ជូនដល់មន្ទីរជំនាញ ដើម្បីជាផ្នែកមួយជួយជម្រុញក្នុងការដោះស្រាយជាមុនអំពីផលប៉ះពាល់ដែលអាចប្រឈមពីបញ្ហានៃគ្រោះរាំងស្ងួតនិងអំពីបញ្ហាប្រឈមនានា មួយចំនួនថែមទៀតផង៕

អត្ថបទទាក់ទង