រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

រដ្ឋបាលខេត្តបាត់ដំបង ប្រារព្ធមិទ្ទិញរំលឹកខួបអនុស្សាវរីយ៍លើកទី៤០ ទិវាជ័យជម្នះ ៧ មករា ១៩៧៩-០៧ មករា ២០១៩នៅខេត្តបាត់ដំបង

  • 2.5ពាន់
  • ដោយ SokMean

(បាត់ដំបង)៖ នាព្រឹកថ្ងៃច័ន្ទ ៩ កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវទី១៤ ខែមករា ឆ្នាំ២០១៩ រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំពិធីអបអរសាទមិទ្ទិញរំលឹកខួបអនុស្សាវរីយ៍លើកទី ៤០ ទិវាជ័យជម្នះ ៧ មករា ១៩៧៩-០៧ មករា ២០១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ច័ន្ទ សុផល ប្រធានគណៈកម្មាធិការប្រជាជនកម្ពុជាខេត្ត និងជាតំណាងរាស្រ្តមណ្ឌលបាត់ដំបងតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃនិងជាអនុប្រធានគណ:បក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង ឯកឧត្តម ងួន រតនៈ អភិបាលនៃគណ:អភិបាលខេត្តអនុប្ធានគណៈកម្មាធិការបក្សខេត្ត ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តជាអនុប្រធានគណៈកម្មាធិការបក្សខេត្ត ឯកឧត្តមឧត្តមសេនីយ៍ទោ ឯក សំអូន មេបញ្ជាការរងនិងជានាយសេនាធិការយោធភូមិភាគទី៥ សមាជិករាជរដ្ឋាភិបាលព្រមទាំងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ យុវជនកាកបាទក្រហមខេត្ត យុវជន ស.ស.យ.ក សិស្សានុសិស្ស និងប្រជាពលរដ្ឋ ប្រមាណ៥.០០០ នាក់ នៅបរិវេណសួននាគបាញ់ទឹកក្រុងបាត់ដំបង។

នៅក្នុងពិធីអបអរសាទរខួបទី៤០ នៃទិវាជ័យជម្នះ ៧មករា ឆ្នាំ២០១៩ នេះ ខេត្តបាត់ដំបងក៏មានការរៀបចំដើរដង្ហែក្បួនរថយន្ត និងក្បួនព្យុហយាត្រា ដែលមានចំនួន ១០ ផែន ដើម្បីចួលរួមរំលឹកឡើងវិញ ការចង់ចាំនៃស្មារតី៧មករា ដែលជាជ័យជម្នះជាប្រវត្តិសាស្ត្ររបស់ប្រជាជនកម្ពុជា ដែលកូនខ្មែរគ្រប់រូបចារទុកក្នុងចិត្តរួមមាន៖ 
ផែនទី១ ៖ ក្បួនរថយន្តសមិទ្ធផល ៤០ឆ្នាំក្រោមម្លប់សន្តិភាព របស់ខេត្តបាត់ដំបង 
ផែនទី២៖ បញ្ជាការដ្ឋានយោធភូមិភាគទី៥
ផែនទី៣៖ បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងបាត់ដំបង
ផែនទី៤៖ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត
ផែនទី៥៖ ស្នងការដ្ឋាននគរបាលខេត្ត 
ផែនទី៦៖ បញ្ជាការដ្ឋានកងឯកភាពកំចាត់មីនខេត្ត (CMAC)
ផែនទី៧៖ មន្រ្តីរាជការសុីវិលខេត្តបាត់ដំបង 
ផែនទី៨៖ កាយរឹទ្ធិកម្ពុជាខេត្តបាត់ដំបង 
ផែនទី៩៖ យុវជនកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង
ផែនទី១០៖ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង

បន្ទាប់ពីឯកឧត្តម ច័ន្ទ សុផល ប្រធានគណៈកម្មាធិការប្រជាជនកម្ពុជាខេត្ត តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃនិងជាអនុប្រធានគណៈបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង បានឡើងអានសុន្ទរកថាទាំងស្រុងរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា រួចមក។

បន្ទាប់ពីចំណាប់អារម្មណ៍និងធ្វើការប្តេជ្ញាចិត្តព្រមទាំងមានស្រែកជ័យឃោសយ៉ាងកងរំពងរបស់តំណាងយុវជនដោយកញ្ញ រស់ ពៅធីតា នាយករងរដ្ឋបាលសាលាខេត្តនិងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបងរួចមក។

កម្មវិធីបានឈានចូលពិធីបង្ហោះប៉េងប៉ោង លែងសត្វព្រាប និងស្រែកជ័យឃោសអបអរសាទរបុណ្យខួប៤០ឆ្នាំនេះ ព្រមទាំងមានដង្ហែរក្បួនព្យុះហយាត្រាមានផែនទាំង១០ផងដែរ។

គួរបានបញ្ជាក់ថា ដោយសារកម្លាំងមហាសាមគ្គីជាតិក្រោមការដឹកនាំរបស់ សម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្ដេចអគ្គមហាសេនាបតីបតីតេជោ ហ៊ុន សែន ប្រទេសកម្ពុជាទាំងមូល ត្រូវបានរំដោះឲ្យរួចចាកផុតពីរបបកម្ពុជាប្រជាធិបតេយ្យ ប្រល័យពូជសាសន៍ ប៉ុល ពត ដ៏សាហាវយង់ឃ្នង និងបាននាំមកនូវសុខសន្តិភាព សិទ្ធិសេរីភាព សេចក្ដីថ្លៃថ្នូរ វឌ្ឍនភាពសង្គម នៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ ដែលប្រជាជនកម្ពុជាទូទាំងប្រទេសចាត់ទុកជាថ្ងៃកំណើតលើកទី២ និងចងចាំជានិច្ចមិនអាចបំភ្លេចបានជាប្រវត្តិសាស្រ្តតរៀងរហូតតទៅ ។

អត្ថបទទាក់ទង