ព្រឹកថ្ងៃចន្ទ ៥រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការកងឯកភាពខេត្ត បានដឹកនាំកិច្ចប្រចាំខែវិច្ឆិកា ឆ្នាំ២០១៩ នៅសាលាខេត្តបាត់ដំបង ដែលមានអញ្ជើញចូលរួមពី អភិបាលរងខេត្ត លោកអភិបាល អភិបាលរងក្រុង ស្រុក លោក ប្រធាន អនុប្រធានមន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធខេត្ត និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។
សូមជម្រាបដែរថា កិច្ចប្រជុំនេះបានផ្តោតសំខាន់លើរបាយការណ៍ប្រចាំខែ ដែលអនុវត្តកន្លងមក ព្រមទាំងទិសដៅអនុវត្តបន្ត៕