រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំពិធីក្រុងពាលី បួងសួង សុំសេចក្តីសុខ អគារសន្និសីទមិត្តបាត់ដំបង-ដាណាំង នៅសាលាខេត្តបាត់ដំបង

  • 2.2ពាន់
  • ដោយ Sotheavy

ព្រឹកថ្ងៃសៅរ៍ ៣រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម អេ សារំ សមាជិកក្រុមប្រឹក្សាខេត្ត តំណាង ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្ត អញ្ជើញចូលរួមជាអធិបតីក្នុងពិធីក្រុងពាលី បួងសួង សុំសេចក្តីសុខចម្រើន នៅសាលាខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរ អង្គភាព ជុំវិញខេត្ត មន្ត្រីរាជការសាលា និងអគ្គកុងសុលវៀតណាមប្រចាំខេត្តបាត់ដំបង។

សូមជម្រាបជូនថា ថ្នាក់ដឹកនាំខេត្ត ព្រមទាំងបណ្តាមន្ទីរ អង្គភាព និងមន្ត្រីរាជការ បានបូជាទៀនធូប នៅដើមពោធិ៍មុខសាលាខេត្ត និងក្រោយអគារសាលាខេត្ត មុនចូលរៀបចំពិធីក្រុងពាលី ដើម្បីសុំសេចក្តីសុខចម្រើន។

បន្ទាប់ពីលោកអាចារ្យបានធ្វើពិធីកម្មវិធីសាសនាក្រុងពាលីរួចមក។ ឯកឧត្តម អេ សារំ ឯកឧត្តម ងួន រតន: និងឯកឧត្តម អស់លោកជំទាវ បានបូជាទៀន ធូប បួងសួងសុំសេចក្តីសុខ និងប្រោសព្រហ្មដល់អ្នកចូលរួមទាំងអស់សុំឲ្យបានសេចក្តីសុខទាំងអស់គ្នា។

អត្ថបទទាក់ទង