នាព្រឹកថ្ងៃពុធ ៨កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធី អបអរសាទខួបអនុស្សាវរីយ៍លើកទី៤១ ទិវាកំណើតរណសិរ្ស សាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា (២ ធ្នូ ១៩៧៨ - ២ ធ្នូ ២០១៩) នៅសាលាមហាស្រពសង្កែ ក្រុងបាត់ដំបង ដែលមានការអញ្ជើញចូលរួម អភិបាលរងខេត្ត ថ្នាក់ដឹកនាំខេត្ត សមាជិកក្រុប្រឹក្សាខេត្ត លោក លោកស្រីប្រធានមន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធ សិស្សនិស្សិត យុវជនកាយរិទ្ធិ សរុបប្រមាណ ១៣០០ នាក់ ។
ឯកឧត្តម ងួន រតនៈ បានអាននូវសន្ទរកថា របស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ជូនអង្គមិទ្ទីញ។
លោក យី សុងគី ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត តំណាងឲ្យអង្គមិទ្ទីញ បានអានស្មារតីប្រវត្តិសាស្ត្រនៃកំណើតរណសិរ្សសាមគ្គីសង្រោះជាតិកម្ពុជា ២ធ្នូ និងថ្ងៃជ័យជំនះ ៧ មករា បានជំរុញឱ្យប្រទេសជាតិ មានការអភិវឌ្ឍលើគ្រប់វិស័យ ដែលជាគុណបំណាច់មិនអាចកាត់ថ្លៃបាន។
ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្ត បានឧបត្ថម្ភថវិកាដល់អតីតយុទ្ធជនចំនួន ៥០ នាក់ និងនិវត្តន៍ជន ចំនួន ២០០ នាក់ នៅតាមបណ្តាមន្ទីរ អង្គភាពនានាជុំវិញខេត្ត ក្នុងម្នាក់ៗទទួលបានថវិកា ៥០.០០០៛ និងផ្កាមួយទង ។
សូមបញ្ជាក់ថា រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ត្រូវបានកើតឡើងដោយកម្លាំង មហាសាមគ្គីប្រជាជនទាំងមូល ទាំងក្នុង និងក្រៅប្រទេសដែលមានសម្តេច ហេង សំរិន សម្តេច ជា ស៊ីម សម្តេចតេជោ ហ៊ុន សែន និងវីរជនស្នេហាជាតិ ជាច្រើនរូបទៀត ក្នុងការរៀបចំកម្លាំងផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងទទួលបានជ័យជំនះលើរបបនេះ នៅថ្ងៃទី៧ មករា ឆ្នាំ១៩៧៩។