រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម ងួន រតន: ទទួលជួបសម្តែងការគួរសម ជាមួយក្រុមគ្រូពេទ្យអង្គការប្រែក្លាយសុខមាភាពកម្ពុជា(THC)និងក្រុមគ្រូពេទ្យ (Daisy Chan) មកពីប្រទេសអង់គ្លេស

  • 1.3ពាន់
  • ដោយ Admin

រសៀលថ្ងៃអង្គារ ៧កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ទទួលជួបសម្តែងការគួរសមជាមួយក្រុមគ្រូពេទ្យអង្គការប្រែក្លាយសុខមាភាពកម្ពុជា(THC)និងក្រុមគ្រូពេទ្យ (Daisy Chan) របស់អង់គ្លេសចំនួនពីរក្រុម ជំនាញផ្សេងគ្នា ដើម្បីសិក្សាពីការខ្វះខាតនិងតម្រូវការរបស់មន្ទីរពេទ្យ និងចូលរួមបន្តជួយបន្ថែមទៀត។ នៅសាលប្រជុំសាលាខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពី លោកវិជ្ជបណ្ឌិត កាក់ សិលា ប្រធានមន្ទីរពេទ្យបង្អែកខេត្ត និងប្រតិភូក្រុមគ្រូពេទ្យអង់គ្លេសចូលរួមផងដែរ។

តំណាងគ្រូពេទ្យអង្គការប្រែក្លាយសុខមាលភាពកម្ពុជា(THC)បានជម្រាបជូនលោកអភិបាលខេត្តថា ក្រុមការងាររបស់លោកបានចុះមកធ្វើសកម្មភាពមនុស្សធម៌ពិសេសវិស័យសុខាភិបាលនៅកម្ពុជាតាំងពីឆ្នាំ២០១២-២០១៩ មានរយ:ពេល៨ឆ្នាំមកហើយ និងបន្តជួយបន្ថែមទៀតរាល់តំរូវការចាំបាច់របស់មន្ទីរពេទ្យខេត្តបាត់ដំបង។

ដោយឡែកក្រុមគ្រូពេទ្យទើបមកថ្មី(Daisy Chan) ក៏បានជម្រាបឯកឧត្តមអភិបាលខេត្តផងដែរ ដោយក្រុមរបស់លោកចុះមកសិក្សាភាពកង្វះខាតបរិក្ខាពេទ្យ សិក្សាពីជម្ងឺថ្មីៗដែលកើតលើអ្នកជម្ងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ព្រមទាំងយកទៅសិក្សាស្វែងយល់សុមាលភាពទូទៅ ពិសេសពីតំរូវការនៃការបង្កើតសេវ៉ាកម្មសុខភាពផ្លូវចិត្តកុមារនាពេលបច្ចុប្បន្ននិងបន្តចុះជួយតាមតំរូវការចាំបាច់របស់មន្ទីរពេទ្យផងដែរ។

ក្នុងនាមរដ្ឋបាលខេត្ត ឯកឩត្តម ងួន រតន: បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យបរទេសគ្រប់ជាតិសាសន៍ដែលបានចុះមកជួយក្នុងនាមមនុស្សធម៌ តាមគ្រប់មធ្យោបាយដើម្បីសុមាលភាពប្រជាពលរដ្ឋកម្ពុជា និងបានចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋផងដែរ៕

អត្ថបទទាក់ទង