រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត ទទួលជួបពិភាក្សាជាមួយអង្គការសកម្មភាពកំចាត់មីនជប៉ុនJMAS និងក្រុមហ៊ុនKOMATSU

  • 1.9ពាន់
  • ដោយ Admin

ព្រឹកថ្ងៃអង្គារ ៧កើត ខែមិគសរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានទទួលជួបពិភាក្សារជាមួយអង្គការសកម្មកំចាត់មីនជប៉ុន JMAS និងក្រុមហ៊ុន KOMATSU ដឹកនាំដោយលោក SHINO nobuyoshi ទីប្រឹក្សាបច្ចេកទេសគម្រោងអង្គការ JMAS ផ្តល់គ្រឿងចក្រជាម៉ាស៊ីនពង្រាបសម្អាតដី៣គ្រឿងជូនដល់រដ្ឋបាលខេត្តបាត់ដំបង និងជួយម៉ាស៊ីនចម្រោះទឹកស្អាតក្រុមហ៊ុនដល់មន្ទីរពេទ្យខេត្តនៅឆ្នាំថ្មីខាងមុខនេះ។

ជំនួបនេះជាលើកទី២ ហើយដែលបានធ្វើការពិភាក្សាគ្នា ក្រោមវត្តមានឯកឧត្តម ងួន រតន: អភិបាលនៃគណ:អភិបាលខេត្ត លោក អ៊ុយ សុធាវី អភិបាលរងនៃគណៈអភិបាលខេត្ត លោកអភិបាលស្រុកពាក់ព័ន្ធ មន្ទីរជំនាញ និងមន្រ្តីសាលាខេត្ត ពាក់ព័ន្ធមួយចំនួនទៀតចូលរួមផងដែរ។

ឯកឧត្តម ងួន រតន: អភិបាលនៃគណ:អភិបាលខេត្តបានស្វាគមន៍ដល់ប្រតិភូភាគីជប៉ុនរួចមក លោក SHINO nobuyoshi ទីប្រឹក្សាបច្ចេកទេសគម្រោងអង្គការ JMAS និងលោក NAGIRA atsushi អ្នកគ្រប់គ្រងទូទៅក្រុមហ៊ុន KOMATSU បានរៀបរាប់និងធ្វើបទបង្ហាញលើស្លាយដោយបានពន្យល់ពីអត្ថប្រយោជន៍ការប្រើប្រាស់គ្រឿងចក្រលើវិស័យកសិកម្មស្រូវ និងដំណាំកសិឧស្សាហកម្មក្នុងខេត្តបាត់ដំបង។

លោក SHINO nobuyoshi ទីប្រឹក្សាបច្ចេកទេសគម្រោងអង្គការ JMAS និងលោក NAGIRA atsushi អ្នកគ្រប់គ្រងទូទៅក្រុមហ៊ុន KOMATSU បានអនុញ្ញាតិចូលជួប ដើម្បីធ្វើបទបង្ហាញអំពីគម្រោងដែលអង្គការ និងក្រុមហ៊ុនរបស់លោកដោយជម្រាបជូនឯកឧត្តមអភិបាលខេត្តថា បន្ទាប់ពីអង្គការបានធ្វើការបោសសម្អាតមីនរយ:ពេល១០ឆ្នាំកន្លងមក គឺសម្អាតដីបាន២ពាន់ហិកតា ធ្វើផ្លូវ និងជួយការងារផ្សេងទៀត។

លោកបានបញ្ជាក់ថា គម្រោងការរបស់លោកគឺមានគម្រោងធ្វើនៅ៥ខេត្តនៅកម្ពុជា តែលោកបានជ្រើសរើសយកខេត្តបាត់ដំបងជាខេត្តសក្តានុពលមកសាកល្បងធ្វើមុនគេ ដោយផ្តល់គ្រឿងចក្រចំនួន ៣គ្រឿងសម្រាប់ភ្ជួរពង្រាប សម្អាតដីកសិករឲ្យស្មើល្អដើម្បីទទួលបានទិន្នផលច្រើនទៅអនាគត។

លោកបានបន្តថា គ្រឿងចក្រដែលជាអំណោយត្រូវប្រគល់ជូនរដ្ឋបាលខេត្តនាដើមឆ្នាំថ្មីខាងមុខនេះ ដែលត្រូវអនុវត្តយកតែម្តង គ្រាន់តែភាគីលោកសុំឲ្យមានការគាំទ្រពីរដ្ឋបាលខេត្តប៉ុណ្ណោះ។ នៅក្នុងឱកាសនោះដែរ លោក NAGIRA atsushi អ្នកគ្រប់គ្រងទូទៅក្រុមហ៊ុន
YAMAYA បានសន្យាបឹងដំឡើងប្រព័ន្ធចម្រោះទឹកស្អាត១គ្រឿងដំបូងជូនដល់មន្ទីរពេទ្យខេត្តទុកប្រើប្រាស់ដោយចាប់ផ្តើមដំឡើងកសាងមានរយ:ពេល៣ខែគឺរួចរាល់ ហើយយើងធ្វើចាប់ពីខែមករាឆ្នាំ២០២០ខាងមុខនេះទៅ។

ឯកឧត្តម ងួន រតនៈ សូមធ្វើការគាំទ្រនិងទទួលយកនូវការជ្រោមជ្រែងជួយបង្កលក្ខណ:ដល់ភាគីជប៉ុន ដើម្បីដំណើរការនេះឲ្យបានសម្រេចជោគជ័យនិងថ្លែងអណរគុណដល់ជប៉ុនតែងបានជួយកម្ពុជារហូតមកពិសេសនៅខេត្តបាត់ដំបង៕

អត្ថបទទាក់ទង