ថ្ងៃព្រហស្បតិ៍ ២កើត ខែមិសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក សឿម ប៊ុនរិទ្ធិ អភិបាលរងនៃគណៈខេត្ត ដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងប្រមូលទិន្នន័យគម្រោងកែសម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាបជំហាន២ ជាមួយទីប្រឹក្សាបច្ចេកទេសធនាគារអភិវឌ្ឍន៍អាស៊ី ដែលមានការអញ្ជើញពីលោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរសាធារណការ និងដឹកជញ្ជូន មន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មន្ទីរផែនការខេត្ត មន្ទីរឧស្សាហកម្ម និងសិប្បកម្ម មន្ទីរទេសចរណ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ទីរបរិស្ថាន និងអ្នកពាក់ព័ន្ធមួយចំនួនទៀត ។
សូមជម្រាបជូនដែលថា គម្រោងកែលម្អការគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាបជំហាន២ ក្រោមកម្ចីឥតទានសម្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ដោយផ្តោតលើការរៀបចំហេដ្ឋានរចនាសម្ព័ន្ធសម្រាប់ក្រុងបាត់ដំបង ប្រព័ន្ធការពារទឹកជំនន់ ប្រព័ន្ធបណ្តាញលូ ប្រព័ន្ធចម្រោះទឹកកខ្វក់ និងទីលានចាក់សម្រាកជាដើម ។