ថ្ងៃពុធ ១កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំវេទិការពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត ស្តីពីការផ្តល់សេវា និងការអភិវឌ្ឍន៍មូលដ្ឋាន ដោយមានការអញ្ជើញចូលរួម ពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម អភិបាលខេត្ត អភិបាលរងខេត្ត មន្ទីរ អង្គភាព ជុំវិញខេត្ត លោកអភិបាលស្រុក ការិយាល័យ អង្គភាពជុំវិញស្រុកមេឃុំ មេភូមិ និងបងប្អូនប្រជាពលរដ្ឋជាច្រើនអញ្ជើញចូលរួម ។
សូមជម្រាបជូនថា អង្គវេទិការផ្សព្វផ្សាយពិគ្រោះយោបល់ក្រុមប្រឹក្សាខេត្តបាត់ដំបង អាណត្តិទី៣ ឆ្នា២០១៩ របស់ក្រុមប្រឹក្សាខេត្ត មានរយៈពេល ២ ថ្ងៃចាប់ពីថ្ងៃទី២៧-២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយធ្វើការបែងចែកជា ៥ក្រុម ទូទាំង ១៤ ក្រុង ស្រុក ។
សូមបញ្ចាក់បន្ថែមទៀតថា នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត បានចុះរៀបចំវេទិការផ្សព្វផ្សាយពិគ្រោះយោបល់ក្រុមប្រឹក្សាខេត្តនៅតាមបណ្តាស្រុកចំនួន ០៨ ស្រុក រួមមាន ៖
ក្រុមទី១-ស្រុករុក្ខគិរី និងស្រុកមោងឫស្សី ដែលមានអញ្ជើញជាអធិបតីភាព ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងលោក យឹម សៀប អភិបាលរងនៃគណៈអភិបាលខេត្ត
ក្រុមទី២-ស្រុកបវេល និងស្រុកថ្មគោល ដែលមានអញ្ជើញជាអធិបតីភាព ឯកឧត្តម អេ សារុម សមាជិកក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្ត
ក្រុមទី៣-ស្រុកសំឡូត និងស្រុករតនមណ្ឌល ដែលមានអញ្ជើញជាអធិបតីភាព ឯកឧត្តម មុំ ក្រាត សមាជិកក្រុមប្រឹក្សាខេត្ត និងលោក សឿម ប៊ុនរិទ្ធិ អភិបាលរងនៃគណៈអភិបាលខេត្ត
ក្រុមទី៤-ស្រុកសង្កែ ដែលមានអញ្ជើញជាអធិបតីភាព ឯកឧត្តម សុខ គង់ សមាជិកក្រុមប្រឹក្សាខេត្ត និងលោក អ៊ុយ សុធាវី អភិបាលរងនៃគណៈអភិបាលខេត្ត
ក្រុមទី៥-ស្រុកសំពៅលូន ដែលមានអញ្ជើញជាអធិបតីភាព ឯកឧត្តម សាន ហាក់ សមាជិកក្រុមប្រឹក្សាខេត្ត និងលោក ស៊ូ អារ៉ាហ្វាត់ អភិបាលរងនៃគណៈអភិបាលខេត្ត ៕
នៅក្នុងអង្គវេទិការបងប្អូនប្រជាពលរដ្ឋ ដែលបានអញ្ជើញចូលរួម បានលើកឡើងអំពីបញ្ហា ក្តីកង្វល់ សំណើ និងសំណូមពរ ដែលកើតមានឡើងនៅក្នុងមូដ្ឋានរបស់ខ្លួន ជូនដល់គណៈអធិបតី ដើម្បីធ្វើដោះស្រាយ និងស្រាយបំភ្លឺជូនអង្គវេទិការ និងបងប្អូនប្រជាពលរដ្ឋ ព្រមទាំងយកបញ្ហាសំណើ សំណូមពរទាំងអស់នេះយកដាក់បញ្ចូលនៅក្នុងផែនការអភិវឌ្ឍន៍របស់រដ្ឋបាលខេត្តផងដែរ៕