រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

យុទ្ធនាការអប់រំផ្សព្វផ្សាយស្តីពីច្បាប់ និងសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅស្រុកកំរៀង ខេត្តបាត់ដំបង

  • 2.0ពាន់
  • ដោយ SokMean

នៅព្រឹក ថ្ងៃ សុក្រ ១១ កើត ខែមាឃឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ 

អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត ដឹកនាំដោយ ឯកឧត្តម សឿម ប៊ុនរិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង បានចុះយុទ្ធនាការរឹតបន្តឹងការពាក់មួកសុវត្ថិភាពដើម្បីពញ្ញាក់ស្មារតីដល់អ្នកប្រើប្រាស់ផ្លូវឱ្យមានការប្រុងប្រយ័ត្ននៅស្រុកកំរៀងខេត្តបាត់ដំបង ដោយមានការចូលរួមពី លោកអភិបាលស្រុកកំរៀង កម្លាំងសមត្ថកិច្ចនគរបាលស្រុក កងរាជអាវុធហត្ថស្រុក លោកមេឃុំ និងមន្រ្តីលេខាធិការដ្ឋាននៃអនុគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅចំនុចមុខហាងលក់ម៉ូតូហុងដាពិនទី ។

ដោយក្នុងយុទ្ធនាការនេះ មានការចែកជូននូវឯកសារពាក់ព័ន្ធនឹងច្បាប់ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងការរៀបចំជាកម្មវិធីសំនួរចម្លើយ ស្តីពីច្បាប់ និងសុវត្ថិភាពចរាចរណ៍ផ្លូវគោក ។

ជាលទ្ធផលនៅក្នុងយុទ្ធនាការនេះបានចែក៖

- សៀវភៅផ្សព្វផ្សាយសញ្ញាចរាចរណ៍សំខាន់ចំនួន ១០ ក្បាល

- ស្ទិកឃ័រការពារជីវិតអ្នកកុំបើកបរហួុសល្បឿនកំណត់ចំនួន ១០០ សន្លឹក

-​​ ប្រការសំខាន់ៗដែលអ្នកបើកបរត្រូវចងចាំចំពោះអ្នកប្រប្រាស់ផ្លូវ​ចំនួន ២០០ សន្លឹក

-​ ផ្ទាំងផ្លាកសញ្ញាសម្រាប់អ្នកថ្មើជើងចំនួន ១០​ សន្លឹក

- ស្លាកសញ្ញាសចរាចរណ៍ចំនួន ១០ សន្លឹក

-បទប្បញ្ញត្តិសំខាន់ៗនៃច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកចំនួន ២០០ សន្លឹក

-ស្ទិកឃ័របើកបរដោយសុវត្ថិភាពពាក់មួកចំនួន ២០០ សន្លឹក

-សៀវភៅ អ្វីៗដែលអ្នកបើកបរទោចក្រយានយន្តត្រូវយល់ដឹងចំនួន ១០០ ក្បាល

- ស្ទិកឃ័រការពារជីវិតអ្នកពាក់មួុកសុវត្ថិភាពឱ្យបានត្រឹមត្រូវចំនួន ២០០ សន្លឹក

- សៀវភៅច្បាប់ចរាចរណ៍ផ្លូវគោកចំនួន ៥០ ក្បាល

- មួក​​សុវត្ថិភាពចំនួន ៧៥​​​​ មួក (ក្នុងនោះ​ឧបថម្ភដោយក្រុមហ៊ុន​​​ ហុងដា ពិន ទី​​ចំនួន​ ៥០ មួក) ។ មានវីឌីអូរខាងក្រោម៖

អត្ថបទទាក់ទង