រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

លោក សឿម ប៊ុនរិទ្ធិ អញ្ជើញជាអធិបតីភាពក្នុងទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី ១៤ នៅមុខសាលាខេត្តបាត់ដំបង

  • 1.8ពាន់
  • ដោយ Admin

ថ្ងៃអាទិត្យ ១៣រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក សឿម ប៊ុនរិទ្ធិ អភិបាលរងនៃគណៈអភិបាលខេត្ត និងអនុប្រធានគណៈកម្មាធិការសុវត្ថិភាពចរចរាណ៍ផ្លូវគោក តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសុវត្ថិភាពចរចរាណ៍ផ្លូវគោក បានអញ្ជើញជាអធិបតីភាពក្នុងទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី១៤ នៅមុខសាលាខេត្តបាត់ដំបង ដោយមានការចូលរួមពីថ្នាក់ដឹកនាំ ក្រុមប្រឹក្សាខេត្ត គណ:អភិបាលខេត្ត មន្រ្តីរាជការ កងកម្លាំង សិស្សនិស្សិត ប្រជាពលរដ្ឋចូលរួមជាច្រើននាក់ផងដែរ។

បន្ទាប់ពីលោក ចាន់ សំបូរ ប្រធានមន្ទីរសាធារណ:ការនិងដឹកជញ្ជូនខេត្ត ជាប្រធានលេខាធិការដ្ឋាននៃអនុគណ:កម្មការសុវត្តិភាពចរាចរណ៍ផ្លូវគោកខេត្តបានរបាយការណ៍មតិស្វាគមន៍សង្ខេបរួចមក។

លោក សឿម ប៊ុនរិទ្ធ អភិបាលរងខេត្ត បានមានប្រសាសន៍ក្នុងអង្គពិធីថា ដើម្បីរំលឹកដល់ទិវាអន្តរជាតិរំលឹកជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី១៤នាឆ្នាំនេះ យើងទាំងអស់ត្រូវនាំគ្នាគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា មិនមែនគោរពមន្ត្រីនគរបាលចរាចរណ៍នោះទេ រាល់អ្នកប្រើប្រាស់យានយន្តគ្រប់ប្រភេទលើដងផ្លូវ។

លោក អភិបាលរងខេត្ត បានបន្តថា ការស្លាប់ដោយសារគ្រោះថ្នាក់ចរារណ៍បច្ចុប្បន្នមានការកើនឡើង បើតាមស្ថិតិអាត្រាស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍មានការកើនឡើងជាងឆ្នាំមុនៗ គឺស្លាប់ ៨ នាក់ ក្នុង ១ ថ្ងៃ ព្រោះការស្លាប់របស់ជនរងគ្រោះកើត ឡើងដោយសារកត្តា៣គឺ ១,កត្តាមនុស្ស ២,កត្តាយានយន្ត ៣,កត្តាផ្លូវ ។

លោក សឿម ប៊ុនរិទ្ធ បានបញ្ជាក់ថា ការធ្វើដំណើរលើដងផ្លូវសាធារណ:មិនថាជិតឬឆ្ងាយនោះទេ គឺត្រូវគោរពសិទ្ធគ្នាទៅវិញទៅមក នៅកន្លែងភ្លើងស្តុបដែលមានភ្លើងក្រហមទោះជាស្ងាត់អត់មនុស្សបើកយានយន្តឆ្លងកាត់និងទុកសិទ្ធអាទិភាពឲ្យគ្នាទៅវិញទៅមកដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។

ឆ្លៀតក្នុងឱកាសនោះដែរ លោកក៏បានលើកឡើងអំពីសណ្តាប់ធ្នាប់រៀបចំក្រុងដោយកន្លងមក អ្នកដែលមានផ្ទះនៅម្តុំផ្លូវលេខ១ បានបិទផ្លូវចាស់ លើកផ្លាកយីហោពាណិជ្ជកម្ម បិទសោភ័ណភាពក្រុងបាត់ដំបង និងទិដ្ឋភាពផ្ទះបុរាណ ដែលធ្វើឲ្យមានបន្ថយចុះនូវភ្ញៀទេសចរណ៍ជាតិ និងអន្តរជាតិចូលមកទស្សនាមើលមិនឃើញផងដែរ។ ពិសេសយើងធ្វើនេះដើម្បីត្រៀមរៀបចំបុណ្យទន្លេខាងមុខនេះផង និងកសាងទីក្រុងបាត់ដំបងជាទីក្រុងឆ្លាត (Smart City)ខាងមុខនេះ។

បន្ទាប់ពីចប់កម្មវិធីគណ:អធិបតីបានបំពាក់មួយសុវត្តិភាពដល់សិស្សនិស្សិតជានិមិត្តរូបមួយចំនួនផងដែរ។

អត្ថបទទាក់ទង