រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

អគារសិក្សាថ្មី១ខ្នង មាន៥បន្ទប់ បង្គន់អនាម័យ ១ខ្នង មាន៤បន្ទប់ នៅសាលាបឋមសិស្សាស្វាយជ្រុំ ស្រុកសង្កែ ខេត្តបាត់ដំបង ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់

  • 1.2ពាន់
  • ដោយ SokMean

ឯកឧត្តម ងួន រតនៈ អញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវការនូវអគារសិក្សាថ្មី១ខ្នង មាន៥បន្ទប់ បង្គន់អនាម័យ ១ខ្នង មាន៤បន្ទប់ នៅសាលាបឋមសិស្សាស្វាយជ្រុំ ស្រុកសង្កែ ខេត្តបាត់ដំបង ។

នៅរសៀលថ្ងៃសុក្រ ៤កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវការនូវអគារសិក្សាថ្មី១ខ្នង មាន៥បន្ទប់ បង្គន់អនាម័យ ១ខ្នង មាន៤បន្ទប់ និងបំពាក់គ្រឿងសង្ហារឹម គ្រប់គ្រាន់ដែលជាអំណោយរបស់ អង្គការសម្រេចសុបិន្តកុមារកម្ពុជា នៅសាលាបឋមសិស្សាស្វាយជ្រុំ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង ។ ពិធីនេះផងដែរ ក៏មានការអញ្ជើញចូលរួមពី លោកអភិបាលរងខេត្ត លោក ដានីញ៉ែល ម៉ាកូស៊ីកហ្វ្រ៊ីដ សហស្ថាបនិកសមាគមអង្គការសម្រេចសុបិន្តកុមារ លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរស្រុក លោកគ្រូ អ្នកគ្រូ សិស្សានុស្ស បានអញ្ជើញចូលរួមយ៉ាងច្រើនកុះករផងដែរ ។

លោក ដានីញ៉ែល ម៉ាកូស៊ីកហ្វ្រ៊ីដ សហស្ថាបនិកសមាគមអង្គការសម្រេចសុបិន្តកុមារ បានមានប្រសាសន៍ថា ថានៅតែបន្តជួយអភិវឌ្ឍន៍វិស័យអប់រំ នៅកម្ពុជាបន្តទៀត ហើយលោកក៏បានស្នើដល់ អាជ្ញាធរខេត្តបាត់ដំបង បន្តជួយសហការ និងគាំទ្អដល់អង្គការរបស់លោកបន្តទៅទៀតផងដែរ ។ លោកក៏បានសំណូមពរ ដល់មាតា បិតា សិស្សជួយជំរុញ លើកទឹកចិត្តឲ្យកូនៗរបស់ខ្លួនមករៀនឲ្យបានទៀងទាត់ ទាន់ពេល និងជាពិសេស គឺសិស្សានុសិស្សផ្ទាល់តែម្តងត្រូវខិតខំ ប្រឹងប្រែងរៀនសូត្រ ហើយជួយថែរក្សាអគារសិក្សាថ្មីមួយនេះផង ។

ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត ក៏បានមានប្រសាសន៍ នៅតែបន្តគាំទ្រសកម្មភាព របស់អង្គការសម្រេចសុបិន្តកុមារកម្ពុជា ដែលធ្វើសកម្មភាបនៅក្នុងខេត្តបាត់ដំបង ។ ឯឧត្តម បានបន្តទៀតថា នៅក្នុងខេត្តបាត់ដំបង មានអង្គការប្រមានជា៣០ ដែលជួយទៅលើវិស័យអប់រំ ហើយអង្គការសម្រេចសុបិន្តកុមារកម្ពុជា បានជួយកសាងសាលរៀនចំនួន ៣៦ ខ្នងហើយ នៅក្នុងខេត្តបាត់ដំបង ។ ឯកឧត្តម ក៏បានសំណូមពរ ដល់លោកគ្រូ អ្នកគ្រូ នៅទីនោះ ឲ្យជួយខិតខំបង្ហាត់បង្រៀន និងរកវិធីសាស្រ្តល្អៗ សម្រាប់ផ្តល់ដល់សិស្សានុសិស្សនៅទីនោះ ព្រមទាំងចូលរួមថែទាំអគារសិស្សាថ្មីនេះឲ្យបានស្អាតយួរអង្វែង ។

អត្ថបទទាក់ទង